រថភ្លើង​ដឹក​កុងតឺន័រ បុក​រថភ្លើង​ដឹក​ប្រេង នៅ​ស្ទឹងហាវ

  • 2017-07-25 01:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថភ្លើង​ចំនួន ២​ខ្សែ​បាន​បុក​គ្នា នៅ​ចំណុច​ភូមិ៤​ ឃុំ​អូរត្រេះ​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ កាលពី​ម៉ោង​ប្រមាណ​ជា ១២​យប់ ឈាន​ចូល​ថ្ងៃ​ទី២៥ ខែ​កក្កដា ឆ្នាំ​២០១៧​ បណ្តាល​ឲ្យ​ក្បាល​រថភ្លើង​ធ្លាក់​ចេញ​ពី​ផ្លូវ និង​បង្ក​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​មួយ​ចំនួន។

អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យដឹង​ថា រថភ្លើង​ពីរ​ខ្សែ​ ដែល​បុក​គ្នា​នេះ​ មួយ​ខ្សែ​ដឹក​ទូ​កុងតឺន័រ ចេញ​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ និង​មួយ​ខ្សែ​ទៀត​ដឹក​ប្រេង​ បាន​បុក​គ្នា​នៅ​ចំណុច​ភូមិ​៤ ឃុំ​អូរត្រេះ។​ ក្នុង​ហេតុការណ៍នេះ​ បណ្តាល​អោយ​ខូចខាត​ធុង​ទឹក ចំណុះ ២​៥០០​លីត្រ​ និង​ផ្ទះបាយ​ប្រជាពលរដ្ឋ​ចំនួន ២​គ្រួសារ​ តែ​មិន​បណ្តាល​អោយ​គ្រោះថ្នាក់ ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ឡើយ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;