Toyota បង្ហើបកាលបរិច្ឆេទ នៃការចេញលក់រថយន្តអគ្គិសនី
- 2017-07-25 02:46:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota បង្ហើបកាលបរិច្ឆេទ នៃការចេញលក់រថយន្តអគ្គិសនី
ចន្លោះមិនឃើញ
Toyota កំពុងសិក្សាពីប្រភេទអាគុយថ្មីម្យ៉ាង ដែលអាចធ្វើឲ្យរថយន្តអគ្គិសនីរបស់ខ្លួនអាចធ្វើដំណើរបានកាន់តែឆ្ងាយ និងកាត់បន្ថយពេលវេលាក្នុងការសាកថាមពល ដើម្បីបំពាក់លើរថយន្តអគ្គិសនីដែលនឹងចាប់ផ្ដើមមានលក់នៅលើទីផ្សារ នាឆ្នាំ២០២២ ។
បច្ចុប្បន្ន យានជំនិះដែលដើរដោយថាមពលអគ្គិសនី (EVs) អាចធ្វើដំណើរបានចម្ងាយត្រឹម ៣០០-៤០០គីឡូម៉ែត្រប៉ុណ្ណោះ ដោយប្រើប្រាស់ពេលវេលា ២ម៉ោងកន្លះ សម្រាប់ការសាក។ Toyota នឹងប្រើប្រាស់អាគុយប្រភេទរឹង ដែលអាចស្តុកថាមពលបានច្រើនជាងមុន និងអាចសាកបានលឿន ជាងអាគុយ Lithium ion ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន។ លើសពីនេះ អាគុយប្រភេទរឹង ក៏មានសុវត្ថិភាពជាង អាគុយ Lithium ion ផងដែរ។
Toyota គ្រោងដំឡើងយានជំនិះដើរដោយថាមពលអគ្គិសនី នៅក្នុងប្រទេសចិន នៅដើមឆ្នាំ២០១៩។
ក្រៅពី Toyota ក៏មានក្រុមហ៊ុនគូប្រជែងដូចជា BMW ដែលកំពុងសិក្សាអភិវឌ្ឍអាគុយប្រភេទរឹងដូចគ្នា។ BMW គ្រោងចាប់ផ្ដើមដំឡើងរថយន្តដើរដោយថាមពលអគ្គិសនី នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខ៕