សិស្ស​កម្ពុជា ៣៣​រូប ទទួល​បាន​មេដាយ​ពី​ការ​ប្រកួត​នៅ​ប្រទេស​ចិន

  • 2017-07-25 03:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យុវ​សិស្ស​កម្ពុជា ៣៣​រូប ​បាន​ទទួល​មេដាយ ក្នុង​ការ​ប្រគួត​ផ្តាច់ព្រ័ត នៃ "ទិវា​ប្រវត្តិសាស្រ្ត​ធម្មជាតិ​សាកល" ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៩ ដល់ ២៥ ខែ​កក្កដា ឆ្នាំ២០១៧ នៅ​ទីក្រុង Chongqing សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ក្នុង​នោះ យុវសិស្ស ៣រូប ឈ្នះមេដាយ​​មាស ១៤​រូប​បាន​ទទួល​មេដាយ​ប្រាក់ និង ១៦​រូប​ទៀត​បាន​ទទួល​មេដាយ​សំរិទ្ធ។ ការ​ប្រកួត​នេះ មាន​ការ​ចូលរួម​ពី​យុវសិស្ស​ចំនួន ជាង ២០០​នាក់ មក​ពី ១៣​ប្រទេស។

ទិវា​ប្រវត្តិសាស្រ្ត​ធម្មជាតិ​សាកល​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​សិស្សានុសិស្ស​ក្នុង​ផ្នែក​វិទ្យាសាស្រ្ត​ធម្មជាតិ និង​អភិវឌ្ឍន៍​ជំនាញ​ស្រាវជ្រាវ ឆ្នៃ​ប្រឌិត ភាព​ជា​អ្នក​ដឹកនាំ ការ​ធ្វើ​បទ​បង្ហាញ​ជា​ភាសា​អង់គ្លេស និង​ការ​ធ្វើ​ការងារ​ជាក្រុម៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;