ពង​ទា​ក្នុង​ស្រុក​ធ្លាក់​ថ្លៃ អាជីវករ​ថា មក​ពីការ​នាំចូល​ស៊ុត​​វៀតណាម

  • 2017-07-25 04:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជីវករ​លក់​ពង​ទា​នៅ​ក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ប្រមាណ ៤-៥​ថ្ងៃ​មុន ពង​ទា​នាំចូល​ពី​ប្រទេស​វៀតណាម​បាន​សម្រុក​ចូល​ទីផ្សារ​កម្ពុជា មួយ​យប់ ៤​កុងតឺន័រ ដែល​មាន​ចំនួន​រាប់​លាន​គ្រាប់។ អាជីវករ​លក់​បន្ដ​រូប​នេះ បញ្ជាក់​ថា ពង​ទា​ដែល​នាំ​ចូល​ពី​វៀតណាម លក់​ដុំ​ក្នុង​តម្លៃ​ថោក​ជាង​ស៊ុត​ក្នុង​ស្រុក។ ក្នុង​នោះ ពង​ទា​នាំ​ចូល​ពី​វៀតណាម​លក់​ក្នុង​តម្លៃ ១០​គ្រាប់ ៣ ២០០​រៀល​តាម​ទំហំ​គ្រាប់​តូច ធំ ឯ​ពង​ទា​ក្នុង​ស្រុក​ដែល​នាំ​មក​ពី​ខែ​ព្រៃវែង ១០​គ្រាប់ ថ្លៃ ៤ ១០០​រៀល។

អាជីវករ​រូប​នេះ​បាន​បន្ដ​ថា ពេល​ពង​ទា​វៀតណាម​ហូរ​ចូល​មក​កម្ពុជា​ច្រើន​ដូច្នេះ អ្នក​ចិញ្ចឹម​ទា​យក​ពង បាន​បោះបង់​ការ​ចិញ្ចឹម​របស់​ខ្លួន ទៅ​ធ្វើ​ជា​ពលករ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ។ គាត់​ប្រាប់​ថា "អ្នក​ចិញ្ចឹម​ទា​ភាគ​ច្រើន ជំពាក់​បំណុល និង​អស់​ដី​ធ្លី ព្រោះ​ភាគច្រើន ពួកគាត់​ដាក់​បញ្ចាំ​ដី ដើម្បី​រកស៊ី​ចិញ្ចឹម​សត្វ​ទា​ហក​ពង​លក់"។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក សេន សុវណ្ណ បាន​ឲ្យ​ដឹង​ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ដ​ថា លោក​នឹង​តាមដាន ត្រួត​ពិនិត្យ​បន្ថែម ក្រែង​លោ​មាន​ការ​លួច​នាំចូល។ អ្នក​នាំពាក្យ​រូប​នេះ បញ្ជាក់​ទៀត​ថា ក្រសួង​កសិកម្ម​ពុំ​មាន​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ស៊ុត​ពី​ខាង​ក្រៅ​ជា​ផ្លូវការ​នោះ​ទេ៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;