ដឹង​ទេ! អាមេរិក​មាន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ កំពុង​ប្រតិបត្តិការ​ចំនួន​ប៉ុន្មាន​គ្រឿង?

  • 2017-07-25 08:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់​តាំង​ពី​ឆ្នាំ​១៩២២ មក​ដល់​បច្ចុប្បន្ន​នេះ សហរដ្ឋអាមេរិក​បាន​ផលិត​នាវា​ផ្ទុក​យន្តហោះ​ចំនួន ៧៨​គ្រឿង។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ កងទ័ព​ជើង​ទឹក​អាមេរិក​មាន​នាវា​ផ្ទុក​យន្តហោះ​ចំនួន ១១​គ្រឿង​ប៉ុណ្ណោះ ដែល​សុទ្ធ​តែ​ដំណើរការ​ដោយ​ថាមពល​នុយក្លេអ៊ែរ កំពុង​ធ្វើ​ប្រតិបត្តិការ ខណៈ​ដែល​នាវា​ផ្ទុក​យន្តហោះ ៦៧​គ្រឿង​ទៀត ពុំ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រតិបត្តិការ​នោះ​ទេ ដោយសារ​មាន​សភាព​ចាស់ និង​ពុំ​ទំនើប។ ក្នុង​ចំណោម​នាវា​ផ្ទុក​យន្តហោះ​ដែល​កំពុង​ប្រតិបត្តិការ​ទាំង ១១​គ្រឿង​នោះ មាន​ចំនួន ១០​គ្រឿង ត្រូវ​បាន​គេ​ហៅ​ថា Nimitz Supercarrier ដែល​ជា​ឈ្មោះ​របស់​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​អាមេរិក​អំឡុង​សង្គ្រាម​លោក​លើក​ទី២ គឺ​លោក​ឧត្តមសេនីយ៍ Chester W. Nimitz។ ចំណែក​មួយ​គ្រឿង​ទៀត​ដែល​ទើប​នឹង​ដាក់​ឲ្យ​ប្រតិបត្តិការ​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​គេ​ហៅ​ថា Ford Supercarrier ដែល​ជា​ឈ្មោះ​របស់​ប្រធានាធិបតី​អាមេរិក​ទី​៣៨ លោក Gerald Ford។

នាវា​ផ្ទុក​យន្ដហោះ​អាមេរិក​ដែល​កំពុង​ប្រតិបត្តិការ​ទាំង ១១​គ្រឿង៖

១. USS Nimitz (CVN-68)៖ ត្រូវ​បាន​សាងសង់​អស់​ប្រាក់ ១​ពាន់​លាន​ដុល្លារ និង​ដាក់​ដំណើរការ​នៅ​ខែ​ឧសភា ឆ្នាំ​១៩៧៥។ នាវា​ដែល​ដំណើរការ​ដោយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន ២​នេះ អាច​ផ្ទុក​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៩០​គ្រឿង។

នាវា USS Nimitz (CVN-68)

២. USS Dwight D. Eisenhower (CVN-69)៖ ត្រូវ​បាន​សាងសង់​អស់​ប្រាក់ ៥,២​ពាន់​លាន​ដុល្លារ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ខែ​តុលា ឆ្នាំ​១៩៧៥។ នាវា​ដែល​ដំណើរការ​ដោយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន ២​នេះ អាច​ផ្ទុក​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៩០​គ្រឿង។

នាវា USS Dwight D. Eisenhower (CVN-69)

៣. USS Carl Vinson (CVN-70)៖ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ខែ​មីនា ឆ្នាំ​១៩៨២។ នាវា​ដែល​ដំណើរការ​ដោយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន ២​នេះ អាច​ផ្ទុក​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៩០​គ្រឿង។ នៅ​ដើម​ឆ្នាំ​២០១៧​នេះ នាវា​នេះ និង​ក្រុម​នាវា​ប្រយុទ្ធ​អាមេរិក​មួយ​ចំនួន​ទៀត បាន​ធ្វើ​ដំណើរ​មក​ឧបទ្វីប​កូរ៉េ។

នាវា USS Carl Vinson (CVN-70)

៤. USS Theodore Roosevelt (CVN-71)៖ ត្រូវ​បាន​សាងសង់​អស់​ប្រាក់ ៤,៥​ពាន់​លាន​ដុល្លារ និង​ដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ខែ​តុលា ១៩៨៦។ នាវា​ដែល​ដំណើរការ​ដោយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន ២​នេះ អាច​ផ្ទុក​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៩០​គ្រឿង។

នាវា USS Theodore Roosevelt (CVN-71)

៥. USS Abraham Lincoln (CVN-72)៖ ត្រូវ​បាន​ដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៨៩។ នាវា​ដែល​ដំណើរការ​ដោយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន ២​នេះ អាច​ផ្ទុក​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៩០​គ្រឿង។

នាវា USS Abraham Lincoln (CVN-72)

៦. USS George Washington (CVN-73)៖ ត្រូវ​បាន​ដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ខែ​កក្កដា ឆ្នាំ​១៩៩២។ នាវា​ដែល​ដំណើរការ​ដោយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន ២​នេះ អាច​ផ្ទុក​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៩០​គ្រឿង។

នាវា USS George Washington (CVN-73)

៧. USS John C. Stennis (CVN-74)៖ ត្រូវ​បាន​សាងសង់​អស់​ប្រាក់ ៤,៥​ពាន់​លាន​ដុល្លារ និង​ដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ខែ​ធ្នូ ១៩៩៥។ នាវា​ដែល​ដំណើរការ​ដោយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន ២​នេះ អាច​ផ្ទុក​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៩០​គ្រឿង។

នាវា USS John C. Stennis (CVN-74)

៨. USS Harry S. Truman (CVN-75)៖ ត្រូវ​បាន​សាងសង់​អស់​ប្រាក់ ៤,៥​ពាន់​លាន​ដុល្លារ និង​ដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ខែ​កក្កដា ១៩៩៨។ នាវា​ដែល​ដំណើរការ​ដោយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន ២​នេះ អាច​ផ្ទុក​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៩០​គ្រឿង។

នាវា USS Harry S. Truman (CVN-75)

៩. USS Ronald Reagan (CVN-76)៖ ត្រូវ​បាន​ដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ខែ​កក្កដា ឆ្នាំ​២០០៣។ នាវា​ដែល​ដំណើរការ​ដោយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន ២​នេះ អាច​ផ្ទុក​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៩០​គ្រឿង។

នាវា USS Ronald Reagan (CVN-76)

១០. USS George H.W. Bush (CVN-77)៖ ត្រូវ​បាន​សាងសង់​អស់​ប្រាក់ ៦,២​ពាន់​លាន​ដុល្លារ និង​ដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ខែ​មករា ២០០៩។ នាវា​ដែល​ដំណើរការ​ដោយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន ២​នេះ អាច​ផ្ទុក​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៩០​គ្រឿង។

នាវា USS George H.W. Bush (CVN-77)

១១. USS Gerald R. Ford (CVN-78)៖ ត្រូវ​បាន​សាងសង់​អស់​ប្រាក់ ១៣​ពាន់​លាន​ដុល្លារ និង​ដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ខែ​កក្កដា ២០១៧។ នាវា​ដែល​ដំណើរការ​ដោយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន ២​នេះ អាច​ផ្ទុក​យន្តហោះ​ចម្បាំង ៧៥​គ្រឿង៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;