ROG GX800VH កំពូល​កុំព្យូទ័រ​យួរ​ដៃ​ចុង​ក្រោយ​បង្អស់​របស់ Asus

  • 2017-07-25 08:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ROG (Republic of Gamers) GX800VH គឺ​ជា Laptop ជំនាន់​ថ្មី​បំផុត​របស់​ក្រុមហ៊ុន Asus ដែល​ដាក់​លក់​ក្នុង​តម្លៃ​ជាង ៦ ០០០​ដុល្លារ។

កម្លាំង​ម៉ាស៊ីន​របស់ ROG GX800VH ដំណើរ​ការ CPU ជំនាន់​ទី៧ Intel Core i7- 7820HK និង​ក្រាហ្វិច​កាត​ភ្លោះ Nvidia GeForce GTX 1080 SLI។ ចំណែក​ឯ RAM មាន​ទំហំ 64GB DDR4 2800MHz ហើយ​អេក្រង់​របស់​វា​ជា​ប្រភេទ​កញ្ចក់ 4K UHD ទំហំ ១៨,៤អ៊ីញ មាន​ភ្ជាប់​បច្ចេកវិទ្យា G-Sync របស់ Nvidia អាច​បញ្ចេញ​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក។

ដោយ​សារ​តែ​​មាន​កម្លាំង​​ម៉ាស៊ីន​ដ៏​ខ្លាំងក្លា Asus បាន​បំពាក់​នូវ​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ទំនើប​បំផុត Hydro Overclocking System ដែល​មាន​ថាមពល ៣៣០​វ៉ាត់ ដើម្បី​ធ្វើ​ឲ្យ GX800VH ដំណើរការ​យ៉ាង​រលូន​គ្មាន​ការ​រំខាន៕

ប្រភព៖ Asus ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;