ស្រីស្អាត​ស៊ិន សក្កដា​ សរសើរ​ ឌុច លីដា ថា​អាច​សម្ដែង​បាន​គ្រប់​តួអង្គ តែ​ខ្លួន​នាង...

  • 2017-07-25 08:34:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​តារា​សម្ដែង​កំពុង​ឡើង​កូដ កញ្ញា ស៊ិន សក្កដា បាន​ស្ងើចសរសើរ​​កញ្ញា​ ឌុច លីដា ថា​​មាន​សមត្ថភាព​​អាច​សម្ដែង​បាន​គ្រប់​បែប​ រួម​ទាំង​ឈុតឆាក​​រោលរាល​ផងដែរ ខណៈ​ខ្លួន​នាង​វិញ នៅ​មិន​ទាន់​ប៉ះ​ឈុត​ឆាក​បែប​នោះ​ឡើយ បើ​ទោះ​បី​ជា​ឆ្លងកាត់​ការ​សម្ដែងខ្សែ​ភាពយន្ត​ជា​ច្រើន​រឿង​ក៏​ដោយ។

សក្កដា បាន​ប្រាប់​ ខ្លីៗ ​ថានាង​ចូល​ប្រឡូក​​សិល្បៈ​បាន​មួយ​រយៈ​ធំ​​មក​នេះ​​ មិន​ទាន់​មាន​ផលិតកម្ម​ណា​មួយ​ទាក់​ទង​ឲ្យ​សម្ដែង​ឈុត​ឆាក​រោល​រាល​ សិច​ស៊ី​ ដូច​កញ្ញា ឌុច លីដា នោះ​ទេ ដោយ​សារ​តែ​បណ្ដា​ផលិត​កម្ម​ទាំង​នោះ​គិត​ថា​ នាង​មាន​ទម្រង់​មុខ​ស្លូត ​សុភាព​ ស័ក្ដិសម​នឹង​​តួ​កម្សត់​ទឹក​ភ្នែក ​ច្រើន​ជាង​ប្រភេទ​សាច់​រឿង​ក្ដៅ​សាច់​។

កញ្ញា ស៊ិន សក្កដា (ឆ្វេង)
“ខ្ញុំ​សុំ​សរសើរ​​រាល់​ការ​សម្តែង​របស់ លីដា ដោយ​សារ​គាត់​មាន​សមត្ថភាព​សម្តែង​បាន​គ្រប់​ចរិក​តួអង្គ អាច​និយាយ​បាន​ថា មាន​សមត្ថភាព​សម្តែង​​សម្បូរ​បែប​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត។​ បើនិយាយ​ពីការ​សម្តែង​ឈុត​ឆាក​ស្រើបស្រាល​ សម្រាប់​ខ្ញុំ អាច​និយាយ​បាន​ថា មិន​​ស័ក្ដិសម​ទៅនឹង​ចារិក​លក្ខណៈ​ខ្ញុំ​ប៉ុន្មាន​ទេ តែ​ប្រសិន​មាន​ផលិតករ​ស្នើ​ឲ្យ​ថត ខ្ញុំត្រូវ​សុំ​ពិចារណា ដោយ​ហេតុ​ថា​ ក្រៅពី​ការ​សម្តែង ខ្ញុំគឺ​ជា​គ្រូ​បណ្តុះបណ្តាល​ស្ថាប័ន​រដ្ឋ​​សាលា​មធ្យម​វិចិត្រ​សិល្បៈ នៃក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ហេតុ​ដូចនេះ​ខ្ញុំ​ត្រូវ​​ផ្តោតទៅ​លើ​គុណភាព កម្រិត​សមត្ថភាពខ្លួន ជាងការ​ផ្តោត​ទៅលើ​​កម្រៃ​នៃការ​សម្តែង"។ ស៊ិន សក្កដា បញ្ជាក់​យ៉ាង​ដូច្នេះ។

កន្លង​មក​ សក្កដា បាន​ផ្អាក​​ពី​សិល្បៈ​​មួយ​រយៈ​ តែនាង​ចាប់​ផ្ដើម​ចូល​ប្រឡូក​វិញ​នៅ​ ឆ្នាំ​២០១៤ នៅ​ក្នុង​ភាព​យន្ត​ខ្នាត​ធំ​រឿង​ "ហ្លួង​ព្រះស្ដេច​កន​" និង​ រឿង​មួយ​ចំនួន​ទៀត​ជា​បន្ត​បន្ទាប់​​សម្រាប់​ឆ្នាំ​២០១៧​នេះ​៕​​​​​​​​​​​​

ស៊ិន សក្កដា ក្នុង​ឈុត​មួយ​នៃ​រឿង ហ្លួងព្រះស្ដេចកន

ចុចអានអត្ថបទ​ទាក់ទង៖

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី
;