ស្រុក​ចំនួន​៣ ក្នុង​ខេត្ត​ព្រះវិហារ កំពុង​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង

  • 2017-07-25 08:40:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ទឹក នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​កកក្កដា​នេះ បាន​ឲ្យ​ដឹង​ថា ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់ និង​កំពុង​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​តំបន់​មួយ​ចំនួន​នៃ​ស្រុក​ឆែប ស្រុក​ជ័យសែន និង​ស្រុក​ត្បែងមានជ័យ ក្នុង​ខេត្ត​ព្រះវិហារ។ ចំណែក​តាម​សេចក្តី​ជូន​ដំណឹង​មួយ​ទៀត ដែល​ចេញ​ដោយ​ក្រសួង​ធនធាន​ទឹក​កាលពី​ថ្ងៃ​ទី២៣ ខែ​កក្កដា កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ និង​២៦ ខែ​កក្កដា​នេះ ភ្លៀង​នឹង​បន្ដ​ធ្លាក់​បន្ថែម​ទៀត​នៅ​ក្របខណ្ឌ​ទូទាំង​ប្រទេស ដោយសារ​ព្យុះ​សុនកា៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;