ក្រុង​ប៉េកាំង ព្រមាន​ពី​ការ​ប្រមូល​ផ្ដុំ​តវ៉ា​ខុសច្បាប់

  • 2017-07-25 09:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​ក្រុង​ប៉េកាំង បាន​ចេញ​សេចក្តី​ព្រមាន​មួយ​ចំពោះ​ការ​ប្រមូល​ផ្ដុំ​តវ៉ា​ខុស​ច្បាប់​ទាំង​ឡាយ ដែល​បង្ក​ឲ្យ​មាន​ការ​រំខាន​ដល់​សណ្ដាប់ធ្នាប់​សង្គម នៅ​ក្នុង​ក្រុង​ប៉េកាំង។ ការ​ប្រកាស​ព្រមាន​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ម្សិលមិញ ក្រោយ​ប៉ូលិស​ក្រុង​ប៉េកាំង​បាន​បង្រ្កាប​ការ​ប្រមូល​ផ្ដុំ​តវ៉ា​មួយ​នៅ​ក្រុង​ប៉េកាំង កាលពី​ពេល​ថ្មីៗ​នេះ។

ជាង​នេះ​ទៅ​ទៀត ប៉ូលិស​ក្រុង​ប៉េកាំង​ក៏​បាន​ឃាត់​ខ្លួន​ថ្នាក់​ដឹកនាំ​ក្រុម Shanxinhui មួយ​ចំនួន​ផង​ដែរ ដោយ​ចោទ​ប្រកាន់​ថា ជុំវិញ​ការ​ទារ​ប្រាក់​ពី​ប្រជាជន ដើម្បី​បង្កើត​មូលនិធិ​ជួយ​អ្នកក្រ ដែល​នាំ​ឲ្យ​ប្រជាជន​នាំ​គ្នា​ចេញ​ប្រមូល​ផ្ដុំ​តវ៉ា នៅ​តាម​ដង​ផ្លូវ។

ក្នុង​សេចក្ដី​ព្រមាន​របស់​ប៉ូលិស​ចិន បាន​បញ្ជាក់​ថា ការ​ប្រមូល​ផ្ដុំ​តវ៉ា​នៅ​តាម​ដង​ផ្លូវ គឺ​ខុស​នឹង​ច្បាប់​ក្នុង​ការ​រៀបចំ​ប្រមូល​ផ្ដុំ ហើយ​អ្នក​ដែល​ប្រមូល​ផ្ដុំ​នៅ​តាម​ដង​ផ្លូវ​នៅ​ត្រូវ​មាន​ទោស។ ប៉ុន្ដែ​ក្នុង​សេចក្តី​ព្រមាន​នោះ ពុំ​បាន​បញ្ជាក់​ពី​ចំនួន​មនុស្ស​ប្រមូល​ផ្ដុំ ដែល​ខុស​នឹង​ច្បាប់​នោះ​ទេ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;