ផ្លូវការ៖ ធារី ចន្ថាប៊ីន ចូល​លេង​នៅ​ក្លឹប​អគ្គិសនី​កម្ពុជា

  • 2017-07-25 14:16:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ធារី ចន្ថាប៊ីន នឹង​លេងឲ្យ​ក្លឹប​អគ្គិសនី​កម្ពុជា (EDC) រហូត​ដល់​ចប់​រដូវកាល​នេះ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើងពី​ក្លឹប Krabi ប្រទេស​ថៃ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់ក្លឹប Krabi។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​សញ្ជាតិ​ខ្មែរ-បារាំង រូបនេះ បាន​វិល​ត្រឡប់​មក​កម្ពុជាកាលពី​ពេល​ថ្មីៗ​នេះ ក្រោយ​​​ក្លឹប Krabi ប្រទេស​ថៃ មិន​ដាក់​ឈ្មោះ​​​​ចូល​ក្នុង​​បញ្ជី​​កីឡាករ​ដែល​ត្រូវ​លេង​​ក្នុង​លីក​លំដាប់​ទី២ ប្រទេស​ថៃ​រដូវកាល​នេះ។

ធារី ចន្ថាប៊ីន បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​ពិភព​បាល់ទាត់​កម្ពុជា ក្រោយ​ចូល​លេង​ឲ្យ​ក្លឹប​ភ្នំពេញក្រោន ពី​ឆ្នាំ​២០១២ ដល់ ២០១៦៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;