អាមេរិក សម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី​ទៀត លើ​រុស្ស៊ី កូរ៉េខាងជើង និង​អ៊ីរ៉ង់

  • 2017-07-25 23:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដូច​ការ​បញ្ជាក់​របស់​សេតវិមាន កាលពី​ដើម​នេះ សភា​អាមេរិក កាលពី​ថ្ងៃ​ទី២៥ ខែ​កក្កដា ម្សិលមិញ បាន​បោះឆ្នោត​ដោយ​សំឡេង​គាំទ្រ ៤១៩ ទល់​នឹង ៣​សំឡេង សម្រេច​អនុម័ត​លើ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ទៀត ចំពោះ​ប្រទេស​រុស្ស៊ី កូរ៉េខាងជើង និង​អ៊ីរ៉ង់។

ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ទៀត​លើ​ប្រទេស​រុស្ស៊ី ដោយសារ​រុស្ស៊ី​ជាប់​ពាក់ព័ន្ធ​និង​បញ្ហា​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ​២០១៦ និង​ការ​ចូល​កាន់កាប់​តំបន់​គ្រីមៀ ពី​សំណាក់​កងទ័ព​រុស្ស៊ី។

ចំណែក​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងជើង ដោយសារ​ការ​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក​អន្តរទ្វីប​របស់​កូរ៉េខាងជើង និង​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ រីឯ​អ៊ីរ៉ង់​វិញ ដោយសារ​អ៊ីរ៉ង់​បាន​គាំទ្រ​ដល់​ក្រុម​ភេរវកម្ម៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;