អាមេរិក៖ កូរ៉េខាងជើង​កំពុង​រៀបចំ​បាញ់​សាកល្បង​មីស៊ីល​ជា​ថ្មី​ទៀត

  • 2017-07-25 23:42:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​បញ្ចកោណ​អាមេរិក ចាប់​បាន​សញ្ញា​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កំពុង​រៀបចំ​បាញ់​សាកល្បង​មីស៊ីល​ជា​ថ្មី​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​យោធា​អាមេរិក កាលពី​ថ្ងៃ​ទី២៥ ខែ​កក្កដា ម្សិលមិញ។

មន្រ្តី​យោធា​អាមេរិក​បញ្ជាក់​ថា ប្រសិន​បើ​ការ​បាញ់​សាកល្បង​នោះ​ធ្វើ​ឡើង វា​អាច​នឹង​បាញ់​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា​នេះ ដែល​ចំ​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់ ក្នុង​សង្រ្គាម​កូរ៉េ។ នៅ​កូរ៉េខាងជើង ថ្ងៃ​ទី​២៧ ខែ​កក្កដា គឺ​ជា​ថ្ងៃ​ឈប់​សម្រាក សម្រាប់​អបអរ​ការ​ទទួល​បាន​ជ័យ​ជម្នះ។

មន្រ្តី​យោធា​រូប​នោះ បញ្ជាក់​ទៀត​ថា ការ​បាញ់​សាកល្បង​នោះ អាច​ជា​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ និង​មីស៊ីល​បាលីស្ទីក​អន្តរទ្វីប៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;