ធ្លាយ​លក្ខណៈ​សម្បត្តិ Meizu Pro 7 Plus ដើរ​ដោយ RAM ទំហំ 6GB

  • 2017-07-26 01:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Pro 7 Plus ជា​ស្មាតហ្វូន​កំពូល​ស៊េរី​ថ្មី​របស់ Meizu ដែល​នឹង​ត្រូវ​ដាក់​បង្ហាញ​នា​យប់​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៧ នេះ​ហើយ។ ស្មាតហ្វូន​អេក្រង់ ៥,៧​អ៊ីញ​នេះ នឹង​ដំណើរការ​ដោយ​បន្ទះ​ឈីប Helio X30 របស់ MediaTek អម​ជាមួយ RAM ទំហំ 6GB។

កាមេរ៉ា​ខាង​ក្រោយ​របស់ Meizu Pro 7 Plus មាន​២គ្រាប់ ទំហំ 12MP ចំណែក​ខាង​មុខ​វិញ ទំហំ 16MP។ Pro 7 Plus មាន​បំពាក់​បច្ចេកវិទ្យា mCharge 5V/5A អាច​បញ្ចូល​ថាមពល​ថ្ម​បាន​រហ័ស។ អ្វី​ដែល​ពិសេស​នោះ​គឺ​ថា នៅ​ផ្ទៃ​ខាង​ក្រោយ​របស់​វា​នឹង​មាន​អេក្រង់​តូច​មួយ​ទំហំ ១,៩​អ៊ីញ ស្ថិត​នៅ​ខាង​ក្រោម​កាមេរ៉ា (ដូច​រូប)។ តម្លៃ​របស់ Meizu Pro 7 Plus នៅ​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ទេ៕

ប្រភព៖ Android Pure ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;