កងទ័ព​ជើង​ទឹក​អាមេរិក បាញ់​ព្រមាន​ទូក​ល្បាត​អ៊ីរ៉ង់

  • 2017-07-26 02:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​ជើងទឹក​អាមេរិក កាលពី​ថ្ងៃ​ទី២៥ ខែ​កក្កដា ម្សិលមិញ បាន​បាញ់​ព្រមាន​ទូក​ល្បាត​អ៊ីរ៉ង់ នៅ​ភាគ​ខាងជើង នៃ​តំបន់​ឈូង​សមុទ្រ​ពែក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​យោធា​សហរដ្ឋអាមេរិក។

មន្រ្តី​យោធា​អាមេរិក​រូប​នោះ បាន​បញ្ជាក់​ទៀត​ថា ការ​បាញ់​ព្រមាន​នេះ ដោយសារ​ទូក​ល្បាត​អ៊ីរ៉ង់​បាន​បើក​ចូល​មក​កៀក​នឹង​នាវា​អាមេរិក USS Thunderbolt ដោយ​មាន​ចម្ងាយ​ប្រមាណ ១៤០​ម៉ែត្រ ពី​គ្នា​ប៉ុណ្ណោះ។ ការ​បាញ់​ព្រមាន​នេះ គឺ​ខណៈ​ពេល​ដែល​ក្រុម​នាវា​ចម្បាំង​អាមេរិក កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​ឈូង​សមុទ្រ​ពែក។

ចំណែក​ទូក​ល្បាត​កងទ័ព​អ៊ីរ៉ង់ ពុំ​បាន​ធ្វើការ​ឆ្លើយ​តប​ណាមួយ​មក​នាវា​អាមេរិក​វិញ​នោះ​ទេ ហើយ​បាន​ចាកចេញ​ពី​តំបន់​ប្រឈម​មុខ​ដាក់​គ្នា នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក៕

ប្រភព៖ CNN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;