ក្មេង​ចុះ​រក​ត្រី​ក្នុង​ស្ទឹង ប្រទះ​ឃើញ​គ្រាប់​កាំ​ភ្លើង​ជិត ១​ពាន់​គ្រាប់

  • 2017-07-28 03:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូន​ក្មេង​ម្នាក់ រស់​នៅ​ភូមិ​គង់ទុំ ឃុំ​ពាមឯក ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង បាន​ប្រទះ​ឃើញ​គ្រាប់​កាំភ្លើង​ប្រភេទ​អាកា​៤៧ ថ្មី​ចំនួន​១​កេស​ដែក និង​រាយប៉ាយ​លើ​ដី សរុប​ចំនួន ៩៥០​គ្រាប់ បង់​៩ និង​ទូ​សៀរ​១ ខណៈ​ដែល​រូប​គេ​កំពុង​ចុះ​ទៅ​រក​ត្រី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិល​មិញ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ។

លោក​វរសេនីយ៍ទោ ឡុង យោធាវីរៈ អធិការ​នគរបាល​ស្រុក​ឯក​ភ្នំ បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ទាំង​អស់ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នូវ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ឬ​គ្រាប់​កាំ​ភ្លើង​ដូច​ករណី​ខាង​លើ​នេះ ហើយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់ ជៀសវាង​កើត​មាន​គ្រោះ​ថ្នាក់​ជា​យថាហេតុ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;