អបអរសាទរ! ក្រសួង​ប្រគល់​បទ​ចម្រៀង ៤១​បទ​របស់​កវី គង្គ ប៊ុន​ឈឿន ឱ្យ​គ្រួសារ​គ្រប់គ្រង

  • 2017-08-01 08:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ទទួល​បាន​សំណើ​ពី​គ្រួសារ​កវី​ គង្គ ប៊ុន​ឈឿន រួច​មក លោក​ស្រី ភឿង សក្កណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ បាន​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតកសាសន៍​នៃ​បទ​ចម្រៀងស្នាដៃរបស់​លោក​ គង្គ ប៊ុនឈឿន ចំនួន ៤១បទ​​ ទៅ​ឱ្យ​អ្នក​ស្រី គាត គឹម​លន ត្រូវ​ជា​ភរិយា​កវី​ គង្គ ប៊ុន​ឈឿន។ បច្ចុប្បន្ន អ្នកស្រី គាត គឹមលន មាន​អាយុ ៧៤ឆ្នាំ កំពុង​រស់នៅប្រទេស​ន័រវែស។

លោក គង្គ ប៊ុនឈឿន (រូបភាព៖ RFA)
លោក គង្គ ប៊ុនឈឿន កើត​នៅ​ឆ្នាំ​១៩៣៩ ​​និង​ទទួល​មរណភាព កាល​ពីខែមេសា ឆ្នាំ២០១៦។ លោកបាន​បន្សល់​ទុក​ស្នាដៃបទ​ចម្រៀង​ល្បីៗ ជាច្រើន​បទ ដូចជា ស្ពាន​ឈើ​អភ័ព្វ ផ្គរលាន់​ប៉ៃលិន មន្ថាមាសបង ស្ពាន​អូរតាគី កូន​ស្រី​អ្នក​នេសាទ ម្លប់ដូង​ទី១០ រំដួល​ដង​ស្ទឹងសង្កែ និង​បទ​ថ្មគោល​ស្រមោល​ស្នេហ៍​ជាដើម។

បទ​ចម្រៀង​ទាំង ៤១បទ ដែល​ក្រសួង​វប្បធម៌ ប្រគល់​សិទ្ធិ​ឲ្យ​ភរិយា​របស់​លោក​គង្គ ប៊ុនឈឿន គ្រប់គ្រង​មរតកសាសន៍​ មានដូច​ខាងក្រោម៖

​​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទថ្មី
;