Mourinho ជា​គ្រូ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ចាយ​លុយ​ទិញ​កីឡាករ​ច្រើន​បំផុត

  • 2017-08-07 01:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jose Mourinho បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​បាល់ទាត់ ដែល​បាន​ចំណាយ​លើ​ការ​ទិញ​កីឡាករ​លើស​ពី ១ពាន់​លាន​ផោន (ជាង ១,៣ ពាន់​លាន​ដុល្លារ​អាមេរិក) នៅ​ពេល​ដែល​រូបលោក​បាន​នាំ​យក​ខ្សែ​ប្រយុទ្ធ Romelu Lukaku ទៅ​កាន់​ក្រុម Manchester United កាល​ពី​ខែ​មុន។

លោក Jose Mourinho
លោក​បាន​ចំណាយ​ចំនួន ១,១ ពាន់​លាន​ផោន ក្នុង​រយៈ​ពេល ១៧​ឆ្នាំ ខណៈ​លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​ក្រុម Manchester City ដែល​បាន​ចំណាយ ៨៥៩​លាន​ផោន។ អ្នកចាត់ការ​ទាំងពីរ​រូប ត្រូវ​បាន​ចាត់​ទុក​ជា​អ្នកចាត់ការ​ល្អ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ទោះបីជា​បាន​ចាយ​លុយ​ក្រុម​ដែល​ខ្លួន​ដឹកនាំ​អស់​ច្រើន​យ៉ាង​ណា​ក៏ដោយ។
លោក Pep Guardiola និង Kyle Walker

ចំណែក អ្នកចាត់ការ Carlos Ancelotti របស់​ក្រុម Bayern Munich ក៏​ស្ថិតក្នុង​ចំណោម​អ្នកចាត់ការ​ដែល​ចំណាយ​ច្រើន​លើ​ការ​ដោះដូរ​កីឡាករ​ផងដែរ ដោយ​ចំណាយ​អស់ ៩៧០លាន​ផោន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;