Barcelona មានទំនុកចិត្តថា ទិញ​បាន Coutinho នៅ​សប្ដាហ៍​នេះ

  • 2017-08-07 02:53:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Barcelona ដែល​ទើបតែ​លក់ Neymar ទៅ​កាន់ PSG ​ក្នុង​តម្លៃ​កំណត់ត្រា​ពិភពលោក ២២២លានអឺរ៉ូ កាលពី​សប្ដាហ៍​មុន បាន​ទាក់ទង Philippe Coutinho ជា​យូរ​មក​ហើយ ដោយ​រំពឹង​ថា នឹង​បញ្ចុះបញ្ចូល​ឲ្យ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ ស៊ីញេ​ផ្ទេរ​ទៅ​កាន់​ក្រុម​របស់​ខ្លួន ក្នុង​ពេល​ឆាប់​ៗ​នេះ។

Barcelona គ្រោង​ចំណាយ​លើ Playmaker របស់ Liverpool ខាង​លើ ក្នុង​តម្លៃ​ខ្លួន ៩០​លាន​ផោន (ជិត ១២០លាន​ដុល្លារ​អាមេរិក) បន្ទាប់ពី Liverpool ធ្លាប់​ត្រូវ​បាន​រាយការណ៍​ថា បាន​បដិសេធ​សំណើ​ទឹកប្រាក់ ៧០​លាន​ផោន​របស់​ក្រុម​អ្នក​មាន​បុណ្យ កាលពី​ពេល​កន្លង​ទៅ។

ក្រុម​យក្ស​មកពី​ក្របខ័ណ្ឌ La Liga នឹង​ផ្ដល់​កុងត្រា​រយៈ​ពេល ៥​ឆ្នាំ​សម្រាប់ Countinho ដែល​មាន​វ័យ ២៥ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា លោក Jurgen Klopp អ្នក​ចាត់​ការ​ក្រុម​ហង្ស​ក្រហម ធ្លាប់​បាន​បញ្ជាក់​ថា លោក​គ្មាន​បំណង​ដើម្បី​លក់​តារា​ឆ្នើម​របស់​ខ្លួន​ឡើយ៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;