Real Madrid ប៉ះ Man Utd៖ ក្រុម​ណា​នឹង​លើក​ពាន UEFA Super Cup យប់​នេះ?

  • 2017-08-08 04:48:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីបំផុត​ការ​ប្រកួត​ដើម្បី​ស្វែងរក​ម្ចាស់​ពានរង្វាន់ UEFA Super Cup បាន​មក​ដល់​ហើយ ដោយ​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ជើង​ឯកពាន UEFA Champions League (Real Madrid) ជាមួយ​ក្រុម​ជើង​ឯកពាន UEFA Europa League (Manchester United) វេលា​ម៉ោង ១:៤៥ នាទី​ (ម៉ោង​នៅ​កម្ពុជា) រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៧ នៅ​ទីក្រុង Skopje ប្រទេស​ម៉ាសេដូនី។

កីឡាករ​ដែល​ទំនង​ជា​ត្រូវ​ដាក់​ចូល​លេង​ជា​ជម្រើស​១១​នាក់​ដំបូង​យប់​នេះ

  • Real Madrid៖ ​អ្នកចាំទី (Navas) ​ខ្សែ​ការពារ (Carvajal, Ramos, Varane, Marcelo) ​ខ្សែ​បម្រើ (Modric, Casemiro, Kroos) ​ខ្សែ​ប្រយុទ្ធ (Isco, Benzema, Bale)។ Ronaldo មិន​ទាន់​ច្បាស់ ​ព្រោះ​ទើប​មក​ពី​វិស្សមកាល និង​ហ្វឹកហាត់​មិន​គ្រប់គ្រាន់។
  • Manchester United៖ អ្នក​ចាំទី (De Gea) ​ខ្សែ​ការពារ​ (Valencia, Lindelof, Smalling, Blind) ​​ខ្សែបម្រើ (Herrera, Matic, Pogba) ​ខ្សែ​ប្រយុទ្ធ (Rashford, Lukaku និង Mkhitaryan)។ កីឡាករ​មិន​អាច​ចូល​លេង​បាន៖ Baily, Jones, Rojo, Shaw និង Young ។

សម្ដី​គ្រូ​បង្វឹក

លោក Zidane គ្រូ​បង្វឹក Real Madrid៖ «ស្អែក​ជា​ការ​ប្រកួត​ដ៏​សំខាន់​។ ពួក​យើង​មក​ទី​នេះ​ដើម្បី​ឈ្នះ... ពួក​យើង​ដឹង​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ពួក​យើង​កាន់តែ​ជួប​ផល​លំបាក​ខ្លាំង​ឡើង​ៗ ប៉ុន្តែ​ក្រុម​យើង​មាន​ទម្លាប់ និង​ភាព​ស្រេច​ឃ្លាន​ក្នុង​ការ​ឈ្នះ។ ពួក​យើង​មិន​នឿយហត់​ក្នុង​ការ​ទទួល​ជ័យជម្នះ​នោះ​ទេ»

លោក Jose Mourinho អ្នក​ចាត់​ការ​ក្រុម Man Utd៖ «ខ្ញុំ​មាន​ក្ដី​រំភើប​ខ្លាំង​បំផុត​ដែល​បាន​ដឹកនាំ​ក្រុម​ប្រកួត​ដណ្ដើម​ពាន Super Cup និង​លេង​តទល់​នឹង​ក្រុម​ជើងឯក​ទ្វីប​អឺរ៉ុប។ នេះ​ជា​កិត្តិយស​មួយ​សម្រាប់​ពួក​យើង ដែល​បាន​ប្រកួត​ជា​មួយ​ក្រុម​ដែល​មាន​ប្រវត្តិសាស្ត្រ និង​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន។ ពួក​យើង​នឹង​ប្រកួត​ក្នុង​ឱកាស​ដ៏​ពិសេស​មួយ​នេះ ព្រោះ​កីឡាករ​ម្នាក់ៗ​មិន​ងាយ​មាន​ឱកាស​បាន​លេង​ពាន​រង្វាន់​នេះ​ទេ»

ប្រវត្តិ​ជួប​គ្នា ៥​ប្រកួត​ចុង​ក្រោយ

  • Real Madrid ឈ្នះ ១ (ក្នុង​ការ​ប្រកួត​ពាន UCL)

  • Manchester United ឈ្នះ ៣ (ក្នុង​ការ​ប្រកួត UCL ១​ប្រកួត និង ពាន ICC ២​ប្រកួត​)

  • ស្មើ ១ (ក្នុង​ការ​ប្រកួត​ពាន UCL)

ប្រសិនបើ​ឈ្នះ​ក្នុង​ការ​ប្រកួត​យប់​នេះ Real Madrid នឹង​ក្លាយ​ជា​ក្រុម​ដែល​លើក​ពាន UEFA Super Cup ចំនួន ២​ឆ្នាំ​ជាប់ៗ​គ្នា បន្ទាប់ពី AC Milan កាលពី​ឆ្នាំ១៩៨៩ និង ១៩៩០ ៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;