Ibrahimovic លេច​មុខ​ក្នុង​ហ្គេម​វិទ្យាសាស្ត្រ ដែល​គ្រោង​ចេញ​នៅ​ពាក់​កណ្ដាល​ខែ​នេះ

  • 2017-08-09 03:38:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Zlatan Ibrahimovic បាន​ក្លាយជា​តួអង្គ​នៅ​ក្នុង​ហ្គេម​លើ​ទូរសព្ទ​មួយ ដែល​មាន​ចំណង​ជើង​ថា "Zlatan Legends” ដែល​នឹង​ដាក់​ឲ្យ​ទាញ​យក​នៅ​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ​២០១៧។

បើ​តាម Teaser ហ្គេម វា​បង្ហាញ​ថា Zlatan Legends ជា​ប្រភេទ​ហ្គេម​ដែល​មាន​សាច់រឿង​នៅ​ក្នុង​ទីអវកាស ហើយ Ibrahimovic ជា​តួអង្គ​ម្នាក់ ដើម្បី​កម្ចាត់​តួអង្គ​អាក្រក់​មួយ ដែល​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​នៅ​ឡើយ​ទេ។ កីឡាករ​សញ្ជាតិ​ស៊ុយអែត​រូប​នេះ បាន​ចំណាយ​ពេល ២​ឆ្នាំ​ចុងក្រោយ ដើម្បី​ជួយ​ក្រុម​អ្នក​បង្កើត​ហ្គេម​របស់​ស៊ុយអែត ឈ្មោះ Isbit Games ៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;