រឿងដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង១១ នៃ​ប្រទេស​ឡាវ ដែលអ្នក​គួរដឹង

  • 2017-08-11 14:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


១. ឡាវ ជា​ប្រទេស​តែមួយ​គត់​នៅ​អាស៊ីអាគ្នេយ៍ ដែលគ្មាន​សមុទ្រ។

២. ឡាវ ជា​ប្រទេស​ដែលមាន​ការ​ទទួលទាន​បាយ​ដំណើប​ច្រើន​បំផុត​ក្នុង​ពិភពលោក។

៣. ភាសា​ឡាវ មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ភាសា​ថៃ ហើយអាច​និយាយ​យល់គ្នា​បាន។

៤. ឡាវ ជា​ប្រទេស​ដែល​ទទួល​រងការ​ទម្លាក់​គ្រាប់បែក​ច្រើន​បំផុត​ក្នុង​ពិភពលោក ប្រមាណ​ជាង ២ពាន់​លាន​តោន ដែល​ទម្លាក់​ដោយ​អាមេរិក ក្នុង​អំឡុង​សង្គ្រាម​វៀតណាម។ ក្នុងនោះ ៣០% ជាគ្រាប់​បែក​មិនទាន់ផ្ទុះ។

៥. ឡាវ គឺជា​អ្នក​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ​ដ៏ធំ​បំផុត​លំដាប​ទី២ បន្ទាប់ពី​ប្រទេស Luxemborg។

៦. ឡាវ ជា​ប្រទេស​ទី៣ នៃអ្នក​ផលិត​អាភៀន​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក។

៧. ឡាវ មាន​ទឹកធ្លាក់​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ គឺ​ទឹកធ្លាក់​ខនប៉ាក់ផេង (Khone Papeng)។

៨. ឡាវ ស្ថិតក្នុង​ចំណោម​ប្រទេស​កុម្មុយនីស្ត​ទាំង៥ ក្នុង​លោក ដែលមាន​ដូចជា វៀតណាម កូរ៉េខាងជើង ចិន និង​គុយបា។

៩. ផលិតផល​កសិកម្ម​សម្រាប់​នាំចេញ​ដ៏​ធំ​បំផុត​របស់​ឡាវ គឺ កាហ្វេ។

១០. បុណ្យ​ចូលឆ្នាំ​ថ្មី​របស់ឡាវ មាន​រយៈពេល ៣​ថ្ងៃ គឺថ្ងៃ​ទី ១៣ ដល់ ១៥ មេសា ដែល​ដូចទៅ​នឹង​ប្រទេស​កម្ពុជា និងថៃ​ផងដែរ។

១១. វៀងចន្ទន៍ ជា​រដ្ឋធានី និង​ជា​ទីក្រុង​សេដ្ឋកិច្ច​របស់​ឡាវ ចំណែក លួងព្រះបាង ជា​ទីក្រុង​វប្បធម៌៕

ក្រុងវៀងចន្ទន៍
ក្រុងលួងព្រះបាង

ប្រភព៖ Project-Abroad | Geckos Adventure | Traveling East ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;