Messi នឹង​អាច​​បង្កើត​កំណត់ត្រា​ក្នុង​ការ​ប្រកួត El Clasico រដូវកាល​ថ្មី

  • 2017-08-12 09:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រកួត El Clasico គឺ Lionel Messi នឹង​ក្លាយជា​កីឡាករ​ដែល​ជួយ​ឲ្យ Barcelona យក​ឈ្នះ​លើ Real Madrid ច្រើន​ដង​ជាង​គេ ប្រសិនបើ Barcelona ឈ្នះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​បើក​រដូវ​កាល Super Cup នៃ​លីគ​កំពូល​អេស្ប៉ាញ​ ដែល​ធ្វើ​ការ​ប្រកួត​ចំនួន​ពីរ​ជើង។

Xavi ដែល​ជា​អតីត​វីរបុរស​របស់ Barcelona ​គឺ​ជា​កីឡាករ​ដែល​បាន​យក​ឈ្នះ​លើ​ក្រុម​អធិរាជ​ស បាន​ច្រើន​ជាង​គេ ពោល​គឺ​ចំនួន ១៧​ដង ក្នុង ៤២​ប្រកួត។ ចំណែក Messi ដែល​ទើបតែ​ឈ្នះ​១៦​ដង​ក្នុង​ការ​បង្ហាញ​ខ្លូន El Clasico ៣៤​ប្រកួត នឹង​អាច​បំបែក​កំណត់ត្រា​នេះ​បាន ប្រសិនបើ​ក្រុម​អ្នក​មាន​បុណ្យ​ទទួល​បាន​ជ័យជម្នះ​ទាំង​ពីរ​ជើង។

ផ្ទុយទៅវិញ ខ្សែ​ការពារ Sergio Ramos របស់ Real Madrid ជា​កីឡាករ​ដែល​រង​បរាជ័យ​ជាមួយ​ក្រុម​នេះ​ច្រើន​ជាងគេ (១៦​ដង) ក្នុង​ជំនួប El Clasico ។

Barcelona នឹង​ជួប Real Madrid នៅ​ជើង​ទី​មួយ វេលា​ម៉ោង ៣​ទៀប​ភ្លឺ នៅ​ថ្ងៃ​ទី១៤​សីហា។ ចំណែក​ជើង​ទី​ពីរ Real Madrid ទទួល​ស្វាគមន៍ Barcelona វិញ​ម៉ោង ៤​ទៀបភ្លឺ នៅ​ថ្ងៃ​ទី១៧​សីហា៕

ប្រភព៖ Marca ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;