បិសាច​ក្រហម Man Utd ស្វាគមន៍ ញញួរ​ធំ West Ham យប់​នេះ

  • 2017-08-13 07:36:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បិសាច​ក្រហម Manchester United នឹង​បើកទ្វារ​កីឡដ្ឋាន Old Trafford ស្វាគមន៍​ក្លឹប​ញញួរ West Ham United ក្នុង​សប្តាហ៍​ទី១ នៃ Premier League នា​វេលា​ម៉ោង ១០យប់​ថ្ងៃទី១៣​សីហា​នេះ។

លោក Jose Mourinho ទំនង​ជាផ្តល់​ឱកាស​ដល់ Romelu Lukaku និង Nemanja Matic ក្នុងការ​បង្ហាញខ្លួន​ឲ្យ Man Utd ជាលើក​ដំបូង ក្នុង Premier Leage។ ចំណែក Luke Shaw, Ashley Young និង Marcos Rojo បានជា​សះស្បឿយ​ពី​របួស​ហើយ។

កីឡាករ​ចំណូល​ថ្មី៤រូប របស់ West Ham នឹង​បង្ហាញ​ខ្លួន​យប់នេះ​ផងដែរ ក្នុងនោះ Javier Hernandez នឹង​ប្រកួត​តទល់​ជាមួយ​ក្លឹបចាស់​របស់​ខ្លួន។

គូ Premier League ១ទៀត ដែលត្រូវ​ប្រកួត​ដែរនោះ គឺ សារិកា​ព្រៃ Newcastle United ធ្វើជា​ម្ចាស់ផ្ទះ ស្វាគមន៍​ភ្ញៀវ មាន់ខ្វាយ​មាស Tootenham Hotspur វេលា​ម៉ោង ៧ និង ៣០នាទីយប់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;