Update: នគរបាល​ ទៅ​ឆែកឆេរ​នៅ​ផ្ទះ​លោក សួន សេរីរដ្ឋា

  • 2017-08-13 11:30:56
  • ចំនួនមតិ

ចន្លោះមិនឃើញ

កម្លាំង​សមត្ថកិច្ច បាន​នាំ​ខ្លួន​លោក សួន សេរី​រដ្ឋា ទៅ​ឆែកឆេរ​រក​វត្ថុ​តាង​បន្ថែម នៅ​គេហដ្ឋាន​របស់​លោក នៅ​ក្នុង​បុរីប៉េងហួត សង្កាត់​​​ច្រាំងចំរេះ​១ ​ខណ្ឌឫស្សីកែវ នា​ល្ងាច​ថ្ងៃ​ទី១៣ ខែ​សីហា​នេះ។

លោក គៀត ចាន់ថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បាន​បញ្ជាក់ថា ប្រធាន​គណបក្សអំណាច​ខ្មែរ រូបនេះ ត្រូវ​បាន​ឃាត់​ខ្លួន ដោយសារ​​​ការ​​សរសេរ​បង្ហោះ​លើ​ហ្វេសប៊ុក ក្នុង​ន័យ​ញុះញង់​កងទ័ព​មិន​ឲ្យ​ស្ដាប់​បញ្ជា ដែល​ជា​ការ​ប៉ះពាល់ដល់​កិច្ច​ការពារ​ជាតិ​របស់​កម្ពុជា។ សមាជិក​គណបក្ស​អំណាច​ខ្មែរ ៣រូប​ផ្សេងទៀត ក៏​ត្រូវ​បាន​នាំខ្លួនទៅ​សាកសួរ​នៅ​ស្នងការ​រាជធានី​ភ្នំពេញ​ផងដែរ៕

ចុចអាន៖ លោក សួន សេរីរដ្ឋា ត្រូវ​បាន​ចាប់​ខ្លួន


អត្ថបទ៖ សោភា