Real Madrid លត់ Barcelona ៣-១ ប៉ុន្ដែ Ronaldo បាន​កាត​ក្រហម

  • 2017-08-14 00:57:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អធិរាជ​ស Real Madrid បាន​ឈ្នះ​ក្រុម​អ្នក​មាន​បុណ្យ Barcelona ដោយ​លទ្ធផល ៣-១ ក្នុង​ការ​ប្រកួត​បាល់ទាត់ Spainish Super Cup ជើង​ទី​១ នៅ​ទឹកដី Camp Nou កាលពី​យប់​មិញ។

ក្នុង​នោះ Real Madrid បាន​នាំ​មុខ​មួយ​គ្រាប់​មុន នៅ​នាទី​៥០ ដោយ​បាន​អនហ្គោល​របស់ Gerard Pique។ លុះ​ចូល​ដល់​នាទី​៧៧ Barcelona បាន​តាម​ស្មើ​មួយ​គ្រាប់​វិញ ដោយ​ការ​ស៊ុត​បាល​ប៉េណាំងទី​របស់​ខ្សែ​ប្រយុទ្ធ Messi។ ប៉ុន្ដែ ៧​នាទី​បន្ទាប់ ពោល​គឺ​នៅ​នាទី​៨០ ខ្សែ​ប្រយុទ្ធ Ronaldo បាន​ស៊ុត​មួយ​បញ្ចូល​ទី​មួយ​គ្រាប់ និង​នៅ​នាទី​៩០ កីឡាករ​វ័យក្មេង Asensio បាន​បន្ថែម​មួយ​គ្រាប់​ទៀត ជួយ​ឲ្យ Real Madrid យក​ឈ្នះ​ក្រុម Barcelona ដោយ​លទ្ធផល ៣-១។

ក្នុង​ការ​ប្រកួត​នោះ ខ្សែ​ប្រយុទ្ធ Ronaldo របស់ Real Madrid ក៏​ទទួល​បាន​កាត​ក្រហម​ផង​ដែរ ក្រោយ​ទទួល​បាន​កាត​លឿង​ចំនួន ២​ដង៕

វីដេអូ Barcelona ប្រកួត​ជាមួយ Real Madrid

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;