Ronaldo ត្រូវ​ពិន័យ​ប៉ុន្មាន​ប្រកួត​ហើយ តាំង​ពី​ចូលរួម​ជា​មួយ Real Madrid?

  • 2017-08-15 06:36:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ទទួល​កាត​ក្រហម បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ដោយសារ​ច្រាន​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត ជើង​ទី​មួយ Super Cup ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ត្រូវ​បាន​ពិន័យ​ចំនួន ៥​ប្រកួត។ ដូច្នេះ ចាប់​ពី​ផ្ដើម​អាជីព​នៅ Real Madrid មក​ទល់​ពេល​នេះ​រូបគេ​ត្រូវ​ខកខាន​ចំនួន ១៥​ប្រកួត ដោយសារ​ការ​ពិន័យ។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ ទទួល​កាត​ក្រហម​លើក​ទី​មួយ ក្នុង​នាម​ជា​កីឡាករ​របស់ Real Madrid អំឡុង​រដូវ​កាល​ដំបូង​របស់​ខ្លួន ឆ្នាំ​២០០៩ ពេល​ប្រកួត​ទល់នឹង Almeria ។ មួយ​ខែ​ក្រោយ​មក Ronaldo ​ត្រូវ​បណ្ដេញ​ពី​ការ​ប្រកួត​ម្ដង​ទៀត ក្នុង​ជំនួប​ជាមួយ Malaga ។ ៣ឆ្នាំ​ក្រោយ​មក​ទៀត ទើប​រូបគេ​ទទួល​កាត​ក្រហម​ជាថ្មី ក្នុង​ការ​ប្រកួត​ទល់នឹង Atletico Madrid។

ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti នៅ​រដូវ​កាល​ដំបូង ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ Bayern Munich កីឡាករ​រហស្សនាម CR7 ​ទទួល​កាត​ក្រហម​ទៀត ទល់​នឹង​ក្រុម Athletic Club ។ ចំពោះ​កាត​ក្រហម​ចុងក្រោយ គឺ​កាលពី​ឆ្នាំ​២០១៥ នៅ​ពេល Real ជួប Cordola ។

ថ្មីៗនេះ Ronaldo ទើបតែ​ត្រូវ​ពិន័យ ៥​ប្រកួត​ដោយសារ​ការ​ដោះ​អាវ​អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី និង​ការ​រុញ​ទៅ​លើ​អាជ្ញាកណ្ដាល។ ក្នុង​នោះ មាន​ជំនួប​ជើង​ទី​ពីរ Super Cup ទល់​នឹង Barcelona, ជំនួប​ក្នុង​លីគ​ទល់នឹង Deportivo La Coruna, Valencia, Levante និង Real Sociedad ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;