Liverpool បាត់​កីឡាករ​សំខាន់ ក្នុង​ការ​ប្រកួត​ Playoff ពាន UCL យប់​នេះ

  • 2017-08-15 09:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ Philippe Coutinho របស់ Liverpool មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ត្រៀម​ប៉ះ​ក្រុម Hoffenheim ក្នុង​ជំនួប Playoff ​ពាន​រង្វាន់ UEFA Champions League ជើង​ទី​មួយ វេលា​ម៉ោង ១:៤៥ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០១៧។

កីឡាករ​វ័យ ២៥​ឆ្នាំ​រូប​នេះ បាន​ដាក់​សំណើ​ដើម្បី​ផ្លាស់​ចេញ​ពី Liverpool កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​ក្រុម​ហង្ស​ក្រហម​បដិសេធ​សំណើ​ទឹក​ប្រាក់ ១០០​លាន​អឺរ៉ូ ពី Barcelona ។ រូបគេ​ក៏​បាន​អវត្តមាន​ក្នុង​ការ​ប្រកួត​បើក​រដូវ​កាល នៅ​ក្របខ័ណ្ឌ English Premier League កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ផង​ដែរ ដោយសារ​របួស​។

Liverpool នឹង​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Hoffenheim នៅ​ជើង​ទី​ពីរ នា​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​២០១៧។ ក្រុម​ឈ្នះ​នឹង​បន្ត​ឡើង​ទៅ​វគ្គ​ចែក​ពូល ពាន​រង្វាន់ UEFA Champions League ។

បញ្ជី​ឈ្មោះ​កីឡាករ​របស់ Liverpool៖ Alexander-Arnold, Moreno, Lovren, Milner, Wijnaldum, Henderson, Can, Mane, Salah, Firmino, Kent, Solanke, Origi, Gomez, Klavan, Flanagan, Robertson, Matip, Grujic, Mignolet, Karius, Ward ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;