ទោះ​ការ​ផ្គត់ផ្គង់​​លើស​តម្រូវការ តែ​ខុនដូ​មាន​តម្លៃ​ក្រោម ៥ម៉ឺន​ដុល្លារ កំពុងត្រូវប៉ាន់ខ្លាំង

  • 2017-08-16 04:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ ​​Knight Frank កាលពី​ថ្ងៃអង្គារ បាន​បង្ហាញ​ថា ​ទោះបី​ជាមាន​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ក្តី ខុនដូ​ដែល​មាន​តម្លៃ​ក្រោម ៥មឺុន​ដុល្លារ បាន​លក់​ដាច់​ខ្លាំង​នៅ​​រាជធានី​ភ្នំពេញ។

Knight Frank បាន​និយាយ​ក្នុង​របាយការណ៍​ថា ក្នុងរយៈពេល ៦ខែ​ដំបូង​ក្នុង​ឆ្នាំ ២០១៧នេះ តម្រូវការ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ពោលគឺ​អត្រា​លក់​ជា​មធ្យម​មាន​កម្រិត​តែ ១៥ភាគរយ។ អ្នក​ទិញ​កំពុង​ចាប់​យក​យុទ្ធសាស្ត្រ "រង់ចាំ​មើល​សិន" ដែល​ប្រហែ​ល​ជា​​អាច​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រាកដ​ប្រជា​ ជុំវិញ​ការ​បោះឆ្នោត​​​នៅ​ឆ្នាំ២០១៨។

យ៉ាងណាក្ដី Knight Frank បាន​អះអាង​ថា​ ​ការលក់​នៃខុនដូ​ដែល​មាន​លក្ខណៈ​ប្រណិត​មាន​ការ​លំបាក​ ប៉ុន្តែ​ការ​លក់​ខុនដូ​តំលៃ​ក្រោម ៥ម៉ឺនដុល្លារ លក់​បាន​ច្រើន។

ការផ្គត់ផ្គង់​ខុនដូ​ត្រូវបាន​គេ​កត់ត្រា​ថា​មាន​ចំនួន ៤៧៩៤ units នៅ​​ ៦ខែ​ដំបូង​ក្នុង​ឆ្នាំ២០១៧ ដោយ​មាន​ការ​ផ្គត់ផ្គង់​បន្ថែម​ចំនួន ១៣៩២ units ​ពី​គំរោង​ចំនួន ៧ ​ដែល​សុទ្ធតែ​ជាប្រភេទ​ប្រណិត យោងតាម Knight Frank។

ចំនួន​ផ្គត់ផ្គង់​ថ្មី​ទាំង៧នេះ សុទ្ធតែ​មាន​ទីតាំង​នៅ​ខណ្ឌចំការមន និងខណ្ឌដូនពេញ ដែល​ត្រូវ​បាន​គេចាត់​ទុក​ថា​ជាទីតាំង​ល្អ​កណ្តាល​ទីក្រុង៕

ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​សេដ្ឋកិច្ចក្នុង​ស្រុក​ជាច្រើន​ទៀត

អត្ថបទ៖​​ ជ័យ ​ជំនោរ

អត្ថបទថ្មី
;