Barcelona អាច​វាយ​បក Real Madrid ដែល​គ្មាន Ronaldo បាន​អត់?

  • 2017-08-16 06:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Barcelona នឹង​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ដល់​ទឹកដី​របស់ Real Madrid ក្នុង​ការ​ប្រកួត​ជើង​ទី​ពីរ ដណ្ដើម​ពាន​រង្វាន់ Super Cup វេលា​ម៉ោង ៤ ទៀប​ភ្លឺ ​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ​២០១៧។ Cristiano Ronaldo នឹង​អវត្តមាន​ពី​ការ​ប្រកួត​ដោយសារ​ជាប់​ពិន័យ ៥​ប្រកួត។ ប៉ុន្តែ Real Madrid នៅ​តែ​មាន​ប្រៀប​លើ Barcelona ព្រោះ​ពួកគេ​បាន​យក​ឈ្នះ​នៅ​ក្រៅដី ក្នុង​លទ្ធផល ១-៣ កាល​ពី​ជើង​ទី​មួយ។ Barcelona ត្រូវ​ការ​ឈ្នះ​ក្នុង​លទ្ធផល ៤-២ ឬ លទ្ធផល​ឈ្នះ​លើស​ពី ៣​គ្រាប់​ឡើងទៅ ដើម្បី​លើក​ពាន​រង្វាន់​មួយ​នេះ៕

កីឡាករ​ដែល​ទំនងជា​បាន​ចូល​លេង​

  • Real Madrid៖ អ្នកចាំទី (Navas) ខ្សែ​ការពារ (Carvajal, Nacho, Varane, Theo) ខ្សែ​បម្រើ (Vazquez, Modric, Kovacic, Asensio) ខ្សែ​ប្រយុទ្ធ (Bale, Benzema)។ អវត្តមាន៖ Nelson Semedo
  • Barcelona៖ អ្នកចាំទី (Ter Stegen) ​ខ្សែ​ការពារ​ (Vidal, Pique, Umtiti, Alba) ​ខ្សែ​បម្រើ (Rakitic, Busquets, Roberto) ​ខ្សែ​ប្រយុទ្ធ (Messi, Suarez, Deulofeu) ។ របួស​៖ Andres Iniesta

ប្រភព៖ barcablaugranes ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;