គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា ឈ្នះ​មេដាយ​ ២ នៅ​ស៊ីហ្គេម

  • 2017-08-17 14:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា បាន​ឈ្នះ​មេដាយ​ ២ ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី២៩ នៅ​ប្រទេស​ម៉ាឡេស៊ី គិត​ត្រឹម​​ថ្ងៃ​ទី១៧ ខែ​សីហា​នេះ។ មេដាយ​ទាំង ២ ដែល​កម្ពុជាឈ្នះ គឺជា​មេដាយ​សំរឹទ្ធ ដែល​​បាន​មក​ពី​ប្រភេទ​កីឡា​សីប៉ាក់តាក្រ ​វិញ្ញាសា​សីឈិនឡូន ផ្នែក​បុរស ទាំង២។

ការ​ឈ្នះ​មេដាយ​សំរឹទ្ធ ២ ធ្វើ​ឲ្យ​កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៩ ស្មើ ប្រ៊ុយណេ​ និង​លើ​ទីម័រខាងកើត ដែល​មិន​ទាន់​មាន​មេដាយ។ ចំណែក​ប្រទេស​ដែល​ឈរ​នៅ​កំពូល​តារាង គឺ ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ​ឈ្នះ​មេដាយ​មាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ៣ តាម​ពី​ក្រោយ​ឥណ្ឌូណេស៊ី ដែល​ឈ្នះមេដាយ​មាស ២ និង​សំរឹទ្ធ ១។

តាម​ដាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ពីស៊ីហ្គេម សូម​ចុច​ត្រង់​នេះ

ពិធី​បំពាក់​មេដាយ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;