ស្លាប់ ១៣​នាក់ ក្នុង​ករណី​ភេរវកម្ម​នៅ​ក្រុង Barcelona

  • 2017-08-17 23:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស ១៣​នាក់​បាន​ស្លាប់ និង​ជាង ១០០​នាក់​បាន​រង​របួស ដោយសារ​រថយន្ត​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង បាន​បើក​បុក​រះ​វ៉ូង​មនុស្ស នៅ​ក្រុង Barcelona របស់​អេស្ប៉ាញ កាលពី​ថ្ងៃ​ទី​១៧ សីហា ម្សិលមិញ។

ខាង​ប៉ូលិស​បញ្ជាក់​ថា ពួកគេ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ភេរវជន ២​នាក់ គឺ​ជនជាតិ​អេស្ប៉ាញ​មួយ​នាក់ និង​ជនជាតិ​ម៉ារ៉ុក​មួយ​នាក់។

រីឯ​ក្រុម IS បាន​អះអាង​ថា ការ​វាយប្រហារ​ភេរវកម្ម​នេះ គឺ​ធ្វើ​ឡើង​ដោយ​សកម្មជន​របស់​ពួកគេ។

ចំណែក​ប្រទេស​មហា​អំណាច​អាមេរិក បារាំង អង់គ្លេស និង​អាល្លឺម៉ង់ សុទ្ធតែ​បាន​ថ្កោលទោស និង​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​វាយ​ប្រហារ​ភេរវកម្ម​នេះ៕

ជនសង្ស័យ​ភេរវជន ដែល​ត្រូវ​បាន​ប៉ូលិសអេស្ប៉ាញ​ចាប់​បាន

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;