អ្នក​ចាត់ការ​ក្លឹប Everton សារភាព​ថា ចង់បាន Costa

  • 2017-08-18 06:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Chelsea កីឡាករ Diego Costa បាន​ប្រកាស​ពី​បំណង​របស់​ខ្លួន​ក្នុងការ​ចាកចេញ​ពី Stamford Bridge ទៅលេង​នៅក្លឹប​អេស្ប៉ាញ Atletico Madrid។ ប៉ុន្តែ​ការ​ចុះកុងត្រា គឺ​ត្រូវ​រង់ចាំ​រហូតដល់​ខែ​មករា ឆ្នាំ​២០១៨ ដែល​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ត្រូវ​ស្វែងរក​ក្លឹប​ថ្មី​ជំនួស។

ជាមួយគ្នា​នេះ អ្នក​ចាត់ការ​ក្លឹប Everton លោក Ronald Koeman បាន​សារភាព​ថា ក្លឹប​របស់​លោក នឹង​ចុះ​កុងត្រា​នាំយក Costa មិនថា​ជា​អាចិន្រៃ្តយ៍ ឬ​ជាការ​ខ្ចីជើង​ឡើយ។

ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក Koeman បាន​និយាយ​ថា Everton នឹង​បើក​លទ្ធភាព​ចុះ​កុងត្រា​ខ្ចីជើង Costa អាចក្នុង​រយៈពេល ៦​ខែ ១​រដូវកាល ឬ២​ឆ្នាំ ក្នុង​អំឡុងពេល​ដែល Costa កំពុង​រង់ចាំ​ការផ្លាស់ទៅ Atletico។

លោក Ronald Koeman

ទោះជា​យ៉ាងណា លោក​បារម្ភ​ថា ក្លឹបលោក​មាន​លទ្ធភាព​នាំយក​កីឡាករ​ល្អៗ ប៉ុន្តែ Everton មិនបាន​លេងនៅ Champions League ឡើយ ដូច្នេះ​វាអាច​នឹង​មានការ​ពិបាក​ក្នុងការ​នាំយក​កីឡាករ​ល្អៗ​មក​បន្ថែម​ក្នុងក្រុម៕

ប្រភព៖ Goal ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;