ខេមរៈ សិរីមន្ត ចេញបទ​ថ្មី​នៅ​ផលិតកម្ម​រស្មី​ហង្សមាស

  • 2017-08-18 12:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង លោក ខេមរៈ សិរីមន្ត ​បន្ទាប់ពី​បាន​ក្លាយ​ជា​សមាជិក​ថ្មី​របស់​ផលិតកម្ម​រស្មី​ហង្សមាស បាន​ចេញ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ដែលមាន​ចំណងជើង​ថា «ស្ទឹងត្រែង​បងអើយ»។ នេះបើ​តាម​ការ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​ផលិតកម្ម​រស្មី​ហង្សមាស នៅយប់​ថ្ងៃទី១៨​សីហា​នេះ។

បទ «ស្ទឹងត្រែង​បងអើយ» និពន្ធ​ទំនុក​ច្រៀង ដោយ​លោក ខេមរៈ ភារុណ និង​សម្រួល​តន្រ្តី ដោយ ហង្ស អុកស៊ីនថានី។ ចម្រៀង​នេះ​ត្រូវបាន​និពន្ធឡើង ​បន្ទាប់ពី​កម្ពុជា មាន​ជម្លោះ​ព្រំដែន ជាមួយ​ឡាវ នៅ​ខេត្ត​ស្ទឹងត្រែង កាលពី​ពេល​ថ្មីៗ​នេះ៕

សូមស្តាប់​បទ​ចម្រៀង​របស់លោក ខេមរៈ សិរីមន្ត ខាងក្រោមនេះ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;