សប្ដាហ៍​នេះ ជើង​ស៊ុត Zlatan នឹង​ចុះ​កុងត្រា​ថ្មី ត្រឡប់​ចូល​រួម​ក្រុម Man Utd ​វិញ

  • 2017-08-21 02:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Manchester United រំពឹង​ថា ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic នឹង​ស៊ីញេ​លើ​កុងត្រា​ថ្មី ​ក្នុង​អំឡុង​សប្ដាហ៍​នេះ បន្ទាប់ពី​ផុត​កុង​ត្រា​កាល​ពី​ខែ​មិថុនា កន្លង​ទៅ។

Ibrahimovic អាយុ​៣៥​ឆ្នាំ កំពុង​សម្រាក​ព្យាបាល​របួស​ជង្គង់ ដែល​បង្ក​ឡើង​កាលពី​ប្រកួត​ពាន​រង្វាន់ Europa League ទល់​នឹង​ក្រុម Anderlecht កាល​ពី​ខែ​មេសា ហើយ​នឹង​អាច​ត្រឡប់​មក​កាន់ទី​លាន​ប្រកួត​វិញ នៅ​ដើម​ឆ្នាំ​២០១៨។

ការ​ចុះ​កុង​ត្រា​ថ្មី​របស់ Ibrahimovic ត្រូវ​គេ​រំពឹង​ថា នឹង​ជួយ​ដល់​ផ្នែក​លក់​បាន​ច្រើន ​សម្រាប់​ការ​លក់​អាវ​របស់ Ibrahimovic ដែល​រូបគេ​នឹង​ទទួល​បាន​លេខ​ថ្មី នៅ​ក្រុម​បិសាច​ក្រហម បន្ទាប់ពី​អាវ​លេខ៩ ដែល​កីឡាករ​ស៊ុយអែត​នេះ​ធ្លាប់​ពាក់ ត្រូវ​បាន​ពាក់​ដោយ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Romelu Lukaku ដែល​ផ្ទេរ​ពី Everton នៅ​ដើម​រដូវ​កាល​២០១៧-១៨ ​នេះ។

Ibrahimovic បាន​រក​គ្រាប់​បាល់​ចំនួន ២៨​គ្រាប់ ឲ្យ​ក្រុម Man Utd កាល​ពី​រដូវ​កាល​២០១៦-១៧។ ក្នុង​នោះ ស៊ុត​ចូល​ក្នុង​លីគ​បាន​ចំនួន ១៧​គ្រាប់៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;