Rooney ស៊ុត​ចូល​ទៀត ជួយ​ឲ្យ Everton ស្មើ Man City យប់មិញ

  • 2017-08-21 23:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ស្ករ​គ្រាប់ Everton បាន​ឆក់​យក ១​ពិន្ទុ​ពី​ក្រុម​ម្ចាស់ផ្ទះ Manchester City ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​ពីរ លីគ​កំពូល​អង់គ្លេស English Premier League នៅ​កីឡដ្ឋាន Etihad កាលពី​យប់មិញ។

ក្រុម​ភ្ញៀវ​បាន​បើក​ការ​នាំ​មុខ​មុន ដោយ​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Manchester United គឺ Wayne Rooney នៅ​នាទី​៣៥ ។ ក្រុម​មេឃខៀវ Man City ស្ទើរ​តែ​ទទួល​បាន ០ពិន្ទុ​ក្នុង​ការ​ប្រកួត​នេះ ប៉ុន្តែ​សំណាង​ល្អ បាន​ខ្សែ​បម្រើ Raheem Sterling ស៊ុត​តាម​ស្មើ​បាន​សម្រេច ខណៈ​ការ​ប្រកួត​នៅ​សល់​ត្រឹម តែ​៨នាទី​ចុងក្រោយ​ប៉ុណ្ណោះ​។

មក​ទល់​ពេល​នេះ Rooney រក​គ្រាប់​បាល់​បាន​ចំនួន ២​គ្រាប់​ហើយ​សម្រាប់ Everton ក្នុង​លីគ​កំពូល​អង់គ្លេស។ គ្រាប់​ដំបូង​របស់​គេ ធ្វើ​បាន​ក្នុង​ការ​ប្រកួត​ទល់នឹង​ Stoke City ​ដែល Everton ឈ្នះ ១-០ កាល​ពី​សប្ដាហ៍​ដំបូង។

Everton ឈរ​នៅ​លំដាប់​ទី៨ មានចំនួន ៤ពិន្ទុ ចំណែក ​Man City មាន ៥​ពិន្ទុ ស្ថិតនៅ​ចំណាត់​ថ្នាក់​លេខ​៥ ក្នុង​សប្ដាហ៍​ទី​ពីរ​នេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;