ហុងកុង រងការ​ព្រមាន​ពី​ខ្យល់ព្យុះ​ដ៏ខ្លាំង​បំផុត​មួយ

  • 2017-08-23 03:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​អង្កេត​ហុងកុង បាន​ចេញ​ការ​ព្រមាន នៅថ្ងៃទី​២៣ សីហា​នេះ ខណៈ​ដែល​ខ្យល់ព្យុះ​ដ៏ខ្លាំង​មួយ គឺ​ខ្យល់ព្យុះ Hato កាន់តែ​មកកៀក​ក្រុង​ហុងកុង​នេះ។

ជើង​ហោះហើរ​រាប់រយ និង​សេវា​ដឹក​ជញ្ជូន​ផ្សេងទៀត ត្រូវបាន​លុបចោល ចំណែក​សាលារៀន និង​ក្រុមហ៊ុន​ជាច្រើន ក៏ត្រូវ​បាន​រំពឹង​ថា នឹង​បិទ​ផងដែរ។

ខ្យល់ព្យុះ ដែលមាន​ល្បឿន​ជាង ១១៨គីឡូម៉ែត្រ​ក្នុង១ម៉ោង​នេះ នឹង​បង្ក​ជា​ភ្លៀងធ្លាក់​ខ្លាំង។ អាជ្ញាធរ​ហុងកុង ព្រមាន​ថា កម្រិត​ទឹក​នឹង​កើនឡើង ហើយ​ទឹក​សមុទ្រ នឹង​ជន់លិច​នៅ​តំបន់​ទំនាប៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;