រឿង​ ៦យ៉ាង​ដែល​អ្នក​មិន​បាន​ដឹង មុន Liverpool ប៉ះ Hoffenheim យប់​នេះ

  • 2017-08-23 07:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ហង្សក្រហម Liverpool នឹង​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​មកពី​អាល្លឺម៉ង់ Hoffenheim ក្នុង​ការ​ប្រកួត​ជើង​ទី​ពីរ វគ្គ Playoff ពាន​រង្វាន់ UEFA Champions League វេលា​ម៉ោង ១:៤៥ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​២០១៧។ កាល​ពី​ជើង​ទីមួយ Liverpool បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ Hoffenheim ​ដោយ​លទ្ធផល ១-២។

រឿង ៦យ៉ាង​របស់ ​Liverpool និង Hoffenheim

១. Liverpool ធ្លាប់​ប៉ះ​ក្រុម​មកពី​អាល្លឺម៉ង់​ចំនួន ៤១​លើក ​ក្នុង​នោះ ឈ្នះ ២០ ស្មើ ១៤ និង ចាញ់ ៧។ Liverpool ធ្លាប់​ទទួល​ក្រុម​អាល្លឺម៉ង់​ក្នុង​កីឡដ្ឋាន Anfield របស់​ខ្លួន​ចំនួន ១៨​លើក ​ក្នុង​នោះ​ឈ្នះ ១៥ និង​ស្មើ ៣ ។

២. ក្រុម Dortmund ជា​ក្រុម​មកពី​អាល្លឺម៉ង់​តែ​មួយ​គត់ ដែល​អាច​បំប៉ោង​សំណាញ់​ទី​របស់ Liverpool បាន​លើស​ពី ១​គ្រាប់ នៅ ​Anfield ។

៣. Liverpool ធ្លាប់​ប្រកួត​ក្នុង​វគ្គ Playoff ពាន​រង្វាន់ Champions League ចំនួន ១៧​លើក ​ក្នុង​នោះ ឈ្នះ ១៣ ស្មើ ២ និង ចាញ់​ ២ ។

៤. Roberto Firmino ធ្លាប់​រក​គ្រាប់​បាល់​ចំនួន ៤៩​គ្រាប់​ឲ្យ Hoffenheim ក្នុង​ការ​បង្ហាញ​ខ្លួន ១៥៣​លើក មុន​ផ្ទេរ​ទៅ Liverpool កាលពី​ឆ្នាំ​២០១៥។

៥.​ ហង្ស​ក្រហម មិន​ធ្លាប់​មាន​ប្រវត្តិ​ធ្លាក់​ពី​ពាន​រង្វាន់​នេះ​ក្រោយ​ពី​ឈ្នះ​នៅ​ជើង​ទី​មួយ​ក្រៅ​ដី​នោះ​ទេ។ ពួកគេ​តែងតែ​មាន​គ្រាប់​បាល់​នាំ​មុខ​ក្នុង​ជើង​ទី​មួយ នៅ​ក្រៅ​ដី ចំនួន ៣៣​លើក។

៦. Hoffenheim ឈ្នះ​តែ ៥​លើក​ប៉ុណ្ណោះ ក្នុង​ចំណោម​ការ​ប្រកួត​នៅ​ក្រៅ​ទឹក​ដី​ចំនួន ១៧​លើក កាលពី​រដូវ​កាល​មុន ហើយ​អាច​បំប៉ោង​សំណាញ់​ទី​បាន​យ៉ាង​ហោច​ណាស់ ២​គ្រាប់ ក្នុង ៦​ប្រកួត៕

ប្រភព៖ Liverpool Echo ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;