យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី បំពាន​តំបន់​ការពារ​ដែន​អាកាស​កូរ៉េខាងត្បូង

  • 2017-08-25 04:30:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី បាន​បំពាន​តំបន់​ការពារ​ដែន​អាកាស​កូរ៉េខាងត្បូង (KADIZ) ក្នុង​រយៈពេល​ខ្លី កាលពី​ថ្ងៃទី២៣ សីហា ដែល​ធ្វើឲ្យ​កូរ៉េខាងត្បូង បញ្ជូន​យន្តហោះ​ទៅស្ទាក់។

មន្រ្តី​កូរ៉េខាងត្បូង​១រូប បាន​ឲ្យដឹង​កាលពី​ថ្ងៃទី២៤សីហា​ថា យន្តហោះ​​​រុស្ស៊ី​នោះ គឺជាប្រភេទ Tu-95 មាន​ប្រវែង ៤៦,២​ម៉ែត្រ មិនបាន​ឈ្លានពាន​ចូល​ដែន​អាកាស​កូរ៉េ​ខាងត្បូង​ទេ ដោយ​ត្រឹមតែ​ចូល​ក្នុង​តំបន់ KADIZ ប៉ុណ្ណោះ។

កងទ័ព​កូរ៉េខាងត្បូង ក៏បាន​ព្យាយាម​បង្កើត​ទំនាក់ទំនង​ (hotline) ជាមួយ​រុស្ស៊ី​ផងដែរ ដើម្បី​ជៀសវាង ការ​ប៉ះ​ទង្គិច​គ្នា។

ចំណែក​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ប្រកាស​ម្សិលមិញ​ដែរថា យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​ខ្លួន បាន​ហោះហើរ​នៅលើ​ដែន​ទឹក​អព្យាក្រឹត្យ នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក និង​តំបន់​សមុទ្រ​ដទៃទៀត​ជាច្រើន៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;