Asensio ស៊ុត ២​គ្រាប់ ជួយ​ឲ្យ Real Madrid តាម​បាន​ស្មើ Valencia

  • 2017-08-28 00:56:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជើង​ឯក​ចាស់ Real Madrid បាន​ត្រឹម​ស្មើ​គ្នា​នឹង Valencia ដោយ​លទ្ធផល ២-២ ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​បាល់ទាត់​អេស្ប៉ាញ La Liga កាលពី​យប់​មិញ។

ក្នុង​នោះ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Asensio បាន​ស៊ុត​មួយ​នាំ​មុខ​មុន​ឲ្យ Real Madrid នៅ​នាទី​១០ ក្នុង​តង់​ទី​១។ លុះ​ចូល​ដល់​នាទី​១៨ Valencia បាន​តាម​បាន​ស្មើ​វិញ ដោយ​កីឡាករ Carlos Soler និង​បន្ថែម​គ្រាប់​នាំ​មុខ​នៅ​នាទី​៧៧ ដោយ​កីឡាករ Geoffrey Kondogbia។ ប៉ុន្ដែ​ចូល​ដល់​នាទី​៨៣ កីឡាករ Asensio រក​បាន​មួយ​គ្រាប់​ទៀត ជួយ​ឲ្យ Real Madrid តាម​បាន​ស្មើ​ជាមួយ Valencia សម្រាប់​ប្រកួត​ទី​២ នៅ​រដូវ​កាល​ថ្មី​នេះ៕

វីដេអូ Real Madrid ប្រកួត​ជាមួយ Valencia

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;