ចប់​ជាង​៣ខែ Real Madrid ទើប​បាន​លើក​ពាន La Liga រដូវ​កាល​មុន យប់​មិញ

  • 2017-08-28 04:15:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​កាល​ពី​រដូវ​កាល ២០១៦-១៧ នៅ​ក្រប​ខ័ណ្ឌ La Liga ដោយ​ក្រុម​អធិរាជ​ស Real Madrid មិន​បាន​លើក​ពានរង្វាន់​ ក្នុង​ការ​អបអរ​ជ័យជម្នះ​របស់​ខ្លួន​ដែល​ក្លាយ​ជា​ជើង​ឯក Li Liga នោះ​ទេ។ ទើបតែ​យប់​មិញ ពោល​គឺ​ប្រមាណ ៣​ក្រោយ Real បាន​លើក​ពាន​រង្វាន់​របស់​ខ្លួន​ជា​ផ្លូវការ នៅ​កីឡដ្ឋាន Santiago Bernabeu ។

មុន​ការ​​ចាប់ផ្ដើម​ការ​ប្រកួត​ទល់នឹង​ក្រុម Valencia សម្រាប់​សប្ដាហ៍​ទី២ ដែល​ខ្លួន​ធ្វើ​បាន​ត្រឹម​លទ្ធផល ២-២ យប់មិញ សមាជិក​របស់ Real បាន​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ថតរូប​ជុំគ្នា​ ជា​មួយ​ពាន​រង្វាន់​ចំនួន ៣ គឺ La Liga, UEFA Super Cup និង Supercopa de Espana ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ Real Madrid មិន​អាច​លើក​ពានរង្វាន់ La Liga កាល​ពី​រដូវ​កាល​មុន​បាន ត្រូវ​ន​សារព័ត៌មាន Sportskeeda ចុះ​ផ្សាយ​ថា ដោយសារ​លោក Angel Maria Villar ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អេស្ប៉ាញ មិន​មាន​វត្តមាន​នៅ​ទីនោះ។

បញ្ហា​ដូចគ្នា​នេះ​ក៏​ធ្លាប់​កើត​ឡើង​ចំពោះ​ក្រុម Atletico Madrid ផង​ដែរ កាល​ពី​រដូវកាល ២០១៣-១៤ ដែល​ពួកគេ​បាន​ក្លាយជា​ជើងឯក La Liga បន្ទាប់ពី​ប្រកួត​ស្មើ Barcelona ក្នុង​ទឹកដី Camp Nou ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;