អាន​រឿង​«អស់​ពេល​និយាយ​សូមទោស» ​ហើយ ធានា​ថា​ត្រូវ​ចិត្ត

  • 2017-08-31 01:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រឿង«អស់​ពេល​និយាយ​សូមទោស» ដែល​និយាយ​ពី​បុរស​មាន​ប្រពន្ធ​ម្នាក់ ងប់​ស្រឡាញ់​ស្រី​ផ្សេង​ដែល​ទើប​ស្គាល់​គ្នា​មួយ​យប់ ចេញ​ផ្សាយ​ភាគទីមួយលើ​ប្រលោមលោក​Sabay ហើយ។

ឈុតឆាក​នៅ​ក្នុង​រឿង​នេះ ប្រហែល​ជា​មិត្ត​នារីៗ​អាន​ហើយ​គ្រឺត​ក្នាញ់ លាយ​ឆ្ងល់​មិន​ខាន ថា​ហេតុអ្វី​តួ​ប្រុស​ក្នុង​រឿង​ងប់​ស្រឡាញ់​ស្រី​ម្នាក់​នោះ​ម្ល៉េះ ដល់​ថ្នាក់​ភ្លេច​ប្រពន្ធ​នៅ​ផ្ទះ។ បើ​ចង់​ដឹង តោះ​អាន​ទាំង​អស់​គ្នា៖

គ្រឹង​ៗៗៗៗ.... ខ្ញុំ​លូក​ដៃ​រាវ​ពេញ​ពូក រក​ទូរស័ព្ទ​មក​ចុច​ទទួល។

«ម៉េច​ក្រ​លើក​មេស?»

«ចុះ​ឥលូវ​លើក​ហើយ​តើ!»

«បង​មក​វិញ​ថ្ងៃ​ណា?»

«ថ្ងៃ​ត្រង់​នេះ បង​ចេញ​ទៅ​វិញ​ហើយ!»

«អូខេ! Take Care បង​សម្លាញ់!»

«បាទ!»

ខ្ញុំ​ចុច​បិទ​ទូរសព្ទ ហើយ​ទើប​តែ​ចាប់អារម្មណ៍​ថា​ប្រពន្ធ​ខ្ញុំ​ចុច​មក៣​ដង​ហើយ ទើប​ភ្ញាក់​ដឹង​ទូរសព្ទ​រោទ៍ លូក​ដៃ​មក​ទទួល​មុន​នេះ។ ខ្ញុំ​ប្រាប់​ប្រពន្ធ​ថា​ទៅ​ខេត្ត​បំពេញ​បេសកកម្ម តែ​ការ​ពិត​ចប់​តាំង​ពី​ម្សិល​មិញ គ្រាន់តែ​អា​ពួក​ម៉ាក វា​បបួល​ចូល​ក្លឹប​ជប់​លៀង​បញ្ចប់​ការងារ ទើប​ខ្ជិល​តេ​ទៅ​ប្រាប់​ប្រពន្ធ។ ក្បាល​ខ្ញុំ​រាង​ង៉ឺង​នៅ​ឈឺ​ខ្ទោកៗ​នៅ​ឡើយ ព្រោះ​ដាក់​ខ្លាំង​ពី​យប់ ហើយ​មិន​ដឹង​បាន​ធ្វើ​ស្អី​ខ្លះ។ ខ្ញុំ​ងើប​អង្គុយ​លើ​គ្រែ ពូក​ទន់​ល្មើយ នៅ​សល់​ចំហាយ​ក្លិន​ក្រអូប​ភាយៗ​នៃ​ក្លិន​ទឹក​អប់​មនុស្ស​ស្រី​ប្រហើរ​ជាប់​កម្រាល​ពូក​និង​ខ្នើយ។ ខ្ញុំ​មើល​ជុំវិញ​គ្រែ​ដេក ឃើញ​ស្រោម​អនាម័យ ២-៣ ហែក​ហើយ​ជ្រុះ​រប៉ាត់រប៉ាយ និង​ខោ​អាវ​ខ្លួន​ឯង​នៅ​លើ​ដី។ ទិដ្ឋភាព​កាល​ពី​យប់​ក៏​រត់​មក​ចូល​ក្នុង​ការ​ចងចាំ​ខ្ញុំ​ឡើង​វិញ។ ចុច​អាន​បន្ត


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ ខ្មៅ

អត្ថបទថ្មី
;