មកដល់ភាគ​បញ្ចប់នេះ មិន​ដឹង​ថា​គួរ​អាណិត​តួ​ប្រុស​ឬ​អត់!

  • 2017-09-01 01:55:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ភាគ​បញ្ចប់​ក្នុង​រឿង«អស់​ពេល​និយាយ​សូមទោស» ចេញ​ផ្សាយ​លើ​ប្រលោមលោក​Sabay ហើយ តែ​អ្វី​មួយ​ដែល​អ្នក​អាន​​នៅ​ស្ទាក់ស្ទើរ​គឺ​មិន​ដឹង​ថា​គួរ​អាណិត​តួ​ប្រុស​ដែល​ភ្លេច​ប្រពន្ធ​ព្រោះ​តែ​ប្ដី​ក្រៅ​ផ្ទះ​ឬ​អត់! នៅ​ក្នុង​ភាគ​បញ្ចប់​នេះ យើង​នឹង​ដឹង​ថា​តើ​ណាឡា​គឺ​ជា​កុលាប​មែន​ឬ​មិន​មែន? បើ​មែន តើ​នឹង​មាន​អ្វី​កើត​ឡើង? បើ​មិន​មែន តើ​សុភ័ក្ដ្រ​នឹង​គិត​យ៉ាងណា? អ៊ីចឹង​កុំ​ឱ្យ​ចាំ​យូរ តោះ​ទៅ​អាន​ទាំង​អស់​គ្នា៖

មិន​ដឹង​ហេតុ​អី​ទើប​ខ្ញុំ​មិន​ដាច់​ចិត្ត​ពី​នាង​ដូច្នេះ ឬ​នេះ​ជា​អារម្មណ៍​ដែល​ប្រុសៗ​ដទៃ​ទៀត​មាន ពេល​ចាប់​ផ្ដើម​មាន​ស្រី​កំណាន់ ឬ​គេ​ហៅ​ថា​ចិញ្ចឹម​ព្រាប​ក្រៅ​ផ្ទះ​នោះ? ខ្ញុំ​មក​ដល់​ផ្ទះ អារម្មណ៍​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ព្រោះ​ខួរ​ក្បាល​ចេះ​តែ​បញ្ជា​ឱ្យ​នឹក​ឃើញ​ដល់​ស្រី​ឈ្មោះ​កុលាប​ដែល​ពូកែ​ថ្នាក់ថ្នម​ខ្ញុំ​ដូច​មន្ត​សណ្ដំ​នោះ។ ខ្ញុំ​ចូល​ងូត​ទឹក មុន​ពេល​ចុះ​ទៅ​ញ៉ាំ​បាយ​ពេល​ល្ងាច។

កំពុង​ឈរ​ងូត​ក្រោម​ទឹក​ផ្កា​ឈូក ដង​ខ្លួន​គ្មាន​សម្លៀកបំពាក់​មួយ​បាន​មក​ដល់​ឱប​ខ្ញុំ​ពី​ក្រោយ​យ៉ាង​ស្អិត​ដូច​ជ័រ​កាវ។ ដៃ​មួយ​គូ​ដ៏​ទន់​ក៏​លូក​ពី​ក្រោយ​ខ្នង​មក​ដល់​ដើម​ទ្រូង​ខ្ញុំ បង្អូស​មក​ដល់​ក្បាល​ពោះ ធ្វើ​ឱ្យ​ខ្ញុំ​ផើត​ពោះ​ស្រៀវ ឯ​បបូរ​មាត់​ទន់ៗ​ក៏​នៅ​ទើរ​ញីញក់​ត្រឹម​កញ្ចឹង​ក​ខ្ញុំ ហើយ​ដៃ​របស់​នាង​ក៏​លូក​បន្ត​ចុះ​មក​ដល់​ក្រោម ខ្ញុំ​ក៏​បើក​ភ្នែក​ឡើង​ទទួល​យក​អារម្មណ៍​នេះ​ឱ្យ​បាន​ច្បាស់ ។ ប៉ុន្តែ... គ្មាន​អ្វី​ទាំង​អស់​វា​គ្រាន់​តែ​ជា​អារម្មណ៍​កាល​ពី​ក្នុង​បន្ទប់​ផ្ទះ​សំណាក់ ក្រោយ​ពេល​ជប់​លៀង​នោះ​ប៉ុណ្ណោះ។ ខ្ញុំ​កាន់​តែ​នឹក​កុលាប​ទ្វេ​ដង។

ចុះ​មក​ដល់​ក្រោម​ឃើញ​មុខ​កល្យាណ ខ្ញុំ​កាន់​តែ​គ្មាន​អារម្មណ៍។ វា​ដូច​ជា​ត្រូវ​បាន​កុលាប​ទាញ​យក​ទៅ​គ្រប់​គ្រង​១០០%​ទៅ​ហើយ។ ខ្ញុំ​ញ៉ាំ​បាយ​ទាំង​មិន​បាន​និយាយ​ស្ដី​ជាមួយ​ប្រពន្ធ​ដូច​ការ​តាំង​ចិត្ត ថា​នឹង​ធ្វើ​ជា​ប្ដី​ល្អ ឪពុក​ល្អ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ឡើយ។ ខ្ញុំ​យក​លេស​មួយ​គឺ​មិន​ស្រួល​ខ្លួន ដោយ​សារ​ការងារ​នៅ​អង្គការ​ច្រើន​ពេក​មួយ​រយៈ​នេះ តែ​ការ​ពិត​ចិត្ត​ខ្ញុំ​បាន​លួច​ចែក​រំលែក​ឱ្យ​នារី​ផ្សេង​ទៅ​ហើយ។

ស្អែក​ឡើង ដោយ​សារ​មិន​អស់​ចិត្ត​ខ្ញុំ​ក៏​ប្រាប់​កល្យាណ​ថា មិន​បាន​ទៅ​ទទួល​នាង​ពី​ធ្វើ​ការ​វិញ​ទេ គឺ​ឱ្យ​នាង​ជិះ​ម៉ូតូ​ឌុប​មួយ​ល្ងាច។ ប៉ុន្តែ​ខ្ញុំ​បាន​ទៅ​លូច​ចាំ​មើល​នារី​ដែល​មាន​មុខ​មាត់​ដូច​កុលាប​នោះ​នៅ​កន្លែង​ធ្វើ​ការ​របស់​ប្រពន្ធ​ខ្ញុំ។ កល្យាណ​ចុះ​មក​ម្នាក់​ឯង ហើយ​ស្រូត​ហៅ​ម៉ូតូ​ឌុប​ទៅ​ផ្ទះ​មុន ព្រោះ​ខ្ញុំ​ប្រាប់​ថា​ថ្ងៃ​នេះ​ចង់​ញ៉ាំ​ម្ហូប​ដែល​នាង​ធ្វើ។ ប្រហែល​១៥​នាទី​ក្រោយ​កល្យាណ​ចេញ​ទៅ​បាត់ នារី​ដែល​មុខ​ដូច​កុលាប​ក៏​ចុះ​មក​ដល់​ដែរ។ ចុច​អាន​បន្ត


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ


អត្ថបទ៖ ខ្មៅ