វៀតណាម​សម្រិតសម្រាំង​ខ្សែប្រយុទ្ធ​៤​រូប ទុក​ប៉ះ​កម្ពុជា​

  • 2017-08-31 06:50:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិវៀតណាម​ដែល​ទើបតែ​ឡើង​កាន់​តំណែង​បណ្ដោះអាសន្ន លោក Mai Duc Chung បាន​បង្ហាញ​ពី​ជំនឿ​ចិត្ត​ចំពោះ​ខ្សែប្រយុទ្ធ​ចំនួន ៤រូប ដែល​លោក​បាន​កោះហៅ​ត្រៀម​សម្រាប់​ការ​ប្រកួត​តទល់​នឹង​ក្រុមកម្ពុជា ក្នុង​ពូល C វគ្គ​ជម្រុះ 2019 AFC Asian Cup នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ខាងមុខ​នេះ។

«ពួក​យើង​មាន​កីឡាករ​ល្អៗ ដូច្នេះ​ការ​ផ្ដល់​ពេល​សម្រាប់​ឲ្យ​ពួកគេ​យល់​ចិត្ត​គ្នា​គឺ​ជា​រឿង​ដ៏​សំខាន់។ Cong Phuong, Mac Hong Quan, Duc Chinh, Van Quyet ជា​ខ្សែប្រយុទ្ធ​ចុងក្រោយ​របស់​ពួក​យើង... ពួកយើង​នឹង​រក​វិធីសាស្ត្រ​ដើម្បី​បង្កើត​គ្រាប់​បាល់​ទៅ​លើ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ឲ្យ​ទល់​តែ​បាន»។ នេះ​ជា​សម្ដី​របស់​គ្រូ​បង្វឹក​វៀតណាម។

លោក Mai Duc Chung
លោក​បន្ត​ថា ***«ដូច​បាន​ដឹង​រួច​ស្រាប់​ហើយ កាល​ពី​ប្រកួត​កន្លង​ទៅ កម្ពុជា​បាន​យក​ឈ្នះ​អាហ្វហ្គានីស្ថាន ដូច្នេះ​ពួកគេ​មិន​មែន​ជា​ក្រុម​ខ្សោយ​នោះ​ទេ។ កម្ពុជា​មាន​ប្រៀប​ក្នុង​ដី»***។

គ្រូ​បង្វឹក​បណ្ដោះអាសន្ន​ដដែល បន្ថែម​ថា លោក​មាន​ផែនការ​យុទ្ធសាស្ត្រ​រួចជាស្រេច​ក្នុង​ការ​ទប់ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ ប៉ុន្តែ​លោក​មិន​អាច​បង្ហាញ​តាក់ទិក​នេះ​បាន​ទេ ព្រោះ​ខ្លាច​បែកធ្លាយ​ដល់​គូប្រកួត​របស់​ខ្លួន៕

គួរ​រម្លឹក​ថា វៀតណាម ទើប​តែ​មាន ២​ពិន្ទុ​ប៉ុណ្ណោះ ដោយ ២​ប្រកួត​ស្មើ​ទាំង​២ គឺ​ស្មើ​ហ្សកដានី ០-០ និង ស្មើ​អាហ្វហ្គានីស្ថាន ១-១ ។ ចំណែក កម្ពុជា ចាញ់ ១ និង ឈ្នះ ១ មាន ៣​ពិន្ទុ (ចាញ់​ហ្សកដានី ៧-០)៕

ប្រភព៖ Bongdanet ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;