ពូទីន៖ អ្នក​ផលិត​ជោគជ័យ​បច្ចេកវិទ្យា AI នឹង​អាច​គ្រប់គ្រង​ពិភពលោក

  • 2017-09-04 01:59:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ្លាឌឺមៀរ ពូទីន បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា នរណា​ក៏​ដោយ​ឲ្យ​តែ​ទទួល​ជោគជ័យ​លើ​ផ្នែក​បច្ចេកវិទ្យា Artificial Intelligence (AI) នឹង​មាន​អំណាច​​អាច​គ្រប់គ្រង​ពិភពលោក​ទាំង​មូល​បាន។

លោក​ប្រធានាធិបតី​ប្រទេស​រុស្ស៊ី បញ្ជាក់​បន្ត​ថា ការ​អភិវឌ្ឍ AI នឹង​ផ្ដល់​ឱកាស​ជោគជ័យ​ដ៏​ធំធេង ក៏​ដូចជា​ការ​គំរាមកំហែង​ជា​ច្រើន ដែល​មិន​អាច​ទស្សន៍ទាយ​ទុក​មុន​បាន​នោះ​ទេ។ "AI គឺ​ជា​អនាគត មិន​សម្រាប់​តែ​រុស្ស៊ី​មួយ​នោះ​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​ជាតិ​លើ​លោក​ទាំង​អស់"។ បន្ថែម​ពី​នេះ លោក ពូទីន ក៏​បាន​សន្យា​ថា រុស្ស៊ី​​​នឹង​ចែក​រំលែក​នូវ​ចំណេះ​ដឹង AI ទៅ​ឲ្យ​​បណ្ដា​ប្រទេស​ដទៃ​​ទៀត​ផង​ដែរ៕

អត្ថបទ​ពាក់ព័ន្ធ៖

ប្រភព៖ CGTN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;