គ្រូ​កម្ពុជា៖ វៀតណាម​ពូកែ៣​នាក់ តែ​កម្ពុជា​មិន​អាច​ប្រហែសកីឡាករ​៧នាក់​ទៀត​បាន​ទេ

  • 2017-09-05 06:51:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម មាន​កីឡាករ ៣​នាក់ ដែល​អាច​ចាត់​ទុក​បាន​ថា ជា Keyplayer ដ៏​សំខាន់​ក្នុង​ការ​ប្រកួត​ទល់នឹង​ក្រុម​គោព្រៃ​កម្ពុជា ប៉ុន្តែ​ម្ចាស់ផ្ទះ​ក៏​មិន​អាច​មាន​ការ​ធ្វេស​ប្រហែសចំពោះ​កីឡាករ ៧​នាក់​ផ្សេង​ទៀត​របស់​វៀតណាម​ដែរ។ នេះ​ជា​ការ​លើកឡើង​របស់​លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​គោព្រៃ​កម្ពុជា។

កីឡាករ ៣នាក់​នោះ គឺ​ខ្សែ​ប្រយុទ្ធ Nguyen Cong Phuong ដែល​ស៊ុត​បាន ១០​គ្រាប់​ក្នុង ១៦​ប្រកួត​នៃ​លីគ​កំពូល​វៀតណាម, ខ្សែបម្រើ Luong Xuan Truong មក​ពី​ក្រុម Gangwon FC នៅ​កូរ៉េខាងត្បូង និង​ខ្សែ​បម្រើ​ប្រយុទ្ធ ដែល​ជា​ប្រធាន​ក្រុម Nguyen Van Quyet។ ទោះ​ជា​យ៉ាងណា លោក Leonardo បាន​បញ្ជាក់​ថា ប្រសិនបើ​លោក​ឲ្យ​កូន​ក្រុម​បិទ​តែ​កីឡាករ ៣​នាក់​នេះ ដូច្នេះ​កីឡាករ​វៀតណាម ៧​នាក់​ផ្សេង​ទៀត នឹង​មាន​ឱកាស​ដើម្បី​បង្កើត​គ្រាប់​បាល់​មក​លើ​កម្ពុជា​។

អតីត​គ្រូបង្វឹក​របស់​ក្រុម Lanexang United របស់​ឡាវ​រូបនេះ​បន្ថែម​ថា កម្ពុជា​នឹង​ខិតខំ​ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ ដើម្បី​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​វៀតណាម។ លោក​សង្ឃឹម​ថា ល្ងាចនេះ អ្នកគាំទ្រ​កម្ពុជា នឹង​បាន​ឃើញ​ការ​ប្រកួត​មួយ​ដ៏​ល្អ។

សូម​រម្លឹក​ថា ក្រុម​គោព្រៃ​កម្ពុជា នឹង​ទទួល​ក្រុម​វៀតណាម ក្នុង​ការ​ប្រកួត​វគ្គជម្រុះ AFC Asian Cup 2019 វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ៕

អត្ថបទ​ពាក់ព័ន្ធ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;