ពូទីន៖ កូរ៉េខាងជើង​មិន​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ឡើយ បើ​សិន​គ្មាន​សុវត្ថិភាព

  • 2017-09-05 07:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀ ពូទីន បាន​លើក​ឡើង​ថា កូរ៉េខាងជើង​នឹង​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​ឡើយ ព្រោះ​ការ​អភិវឌ្ឍ​នុយក្លេអ៊ែរ​ជា​វិធី​តែ​មួយ​គត់ ដើម្បី​ការពារ​ពួកគេ។ ការ​លើក​ឡើង​របស់​ប្រធានាធិបតី​រុស្ស៊ី​ដូច្នេះ បាន​ធ្វើ​ក្នុង​សន្និសីទ​កាសែត ក្រោយ​កិច្ចប្រជុំ BRICS នៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី០៥ កញ្ញា​នេះ។

លោក ពូទីន បាន​បន្ថែម​ថា ក្រុង​ព្យុងយ៉ាង​នឹង​មិន​បោះបង់​ចោល​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ​ដោយសារ​តែ​សម្ពាធ​នៃ​ការ​ដាក់​ទណ្ឌកម្ម​ឡើយ ព្រោះ​ប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​លីប៊ី ជា​ឧទាហរណ៍​បញ្ជាក់​ថា ការ​ប្រកួត​ប្រជែង​នុយក្លេអ៊ែរ ជា​ជម្រើស​តែ​មួយ​គត់ ដើម្បី​រក្សា​សុវត្ថិភាព​របស់​ពួកគេ ទោះបី​ជា​ពួកគេ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​អត់​ឃ្លាន​ក៏​ដោយ។

លោក ពូទីន ក៏​បាន​បញ្ជាក់​ដែរ​ថា ពាក់ព័ន្ធ​បញ្ហា​កូរ៉េខាងជើង​នេះ គ្មាន​វិធី​ផ្សេង​ឡើយ ក្រៅ​ពី​ការ​បង្កើត​កិច្ច​ពិភាក្សា​សន្តិភាព៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;