រសៀល​នេះ U18 កម្ពុជា សង​សឹក U18 ​ទីម័រ ដែល​ខ្លួន​ធ្លាប់​ចាញ់​៤ឆ្នាំ​មុន

  • 2017-09-06 06:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់ U18 កម្ពុជា នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម U18 ​ទីម័រខាងកើត វេលា​ម៉ោង ៣:៣០ នាទី​រសៀល​ថ្ងៃ​ទី​៦​កញ្ញា​នេះ ក្នុង​វគ្គ​សន្សំ​ពិន្ទុ ពូល A ការ​ប្រកួត​ទី​ពីរ នៃ​ព្រឹត្តិការណ៍​ជើក​ឯក​យុវជន​អាស៊ាន​អាយុ​ក្រោម ១៨​ឆ្នាំ (2017 AFF U18 Youth Championship) នៅ​ប្រទេស​មីយ៉ាន់ម៉ា។

​កាល​ពី​ជំនួប​ចុង​ក្រោយ ក្នុង​ព្រឹត្តិការណ៍​នេះ​កាលពី​ឆ្នាំ​២០១៣ ​កម្ពុជា ធ្លាប់​បាន​ទទួល​បរាជ័យ​ក្រោម​ថ្វី​ជើង​ទីម័រខាងកើត ដោយ​លទ្ធផល ១-៣ ​​ក្នុងវគ្គ​សន្សំ​ពិន្ទុ​។ ចំណែក ក្នុង​ការ​ប្រកួត​ទី​មួយ​នៅ​ឆ្នាំ​២០១៧ ​នេះ កម្ពុជា ទើបតែ​ចាញ់ សិង្ហបុរី ដោយ​លទ្ធផល ៥-៣ ខណៈ​ទីម័រខាងកើត ទទួល​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ថៃ ​ក្នុង​លទ្ធផល ៣-០។

ក្រុម U18 ទីម័រខាងកើត

កម្ពុជា កំពុង​ឈរ​នៅ​លេខ ៤​បណ្ដោះអាសន្ន ដោយ​ខាត​គ្រាប់​បាល់ ២​គ្រាប់។ រីឯ ​ទីម័រខាងកើត ស្ថិត​នៅ​បាត​តារាង ខាត​គ្រាប់​បាល់ ៣​គ្រាប់។

នៅ​ថ្ងៃ​នេះ​ដែរ ​ពូល A មាន​ក្រុម ម៉ាឡេស៊ី ប៉ះ សិង្ហបុរី ប្រកួត​ម៉ោង​ជាមួយ​គ្នា និង​ជំនួប​រវាង​ក្រុម​ឡាវ ជាមួយ ថៃ នៅ​ម៉ោង ៦:៣០ ​នាទី​ល្ងាច៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;