ចប់​ការ​ប្រកួត​៖ U18 កម្ពុជា ចែកគ្នា​ម្នាក់​មួយ​ពិន្ទុ​ជាមួយ U18 ​ទីម័រ​ខាងកើត

  • 2017-09-06 10:26:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់ U18 កម្ពុជា ទទួលបាន​ត្រឹម​ ១ពិន្ទុ​ ក្នុង​ការ​ប្រកួត​ទី​ពីរ ទល់នឹង​ក្រុម U18 ទីម័រខាងកើត ដោយ​ស្មើក្នុង​លទ្ធផល ១-១ នៅ​វគ្គ​សន្សំ​ពិន្ទុ ពូល A ព្រឹត្តិការណ៍​ជើងឯក​យុវជន​អាស៊ាន​អាយុ​ក្រោម ១៨ឆ្នាំ នៅ​ប្រទេស​មីយ៉ាន់ម៉ា មុននេះបន្តិច​។

ក្រុម​យុវជន​គោព្រៃ បាន​បើក​ការ​នាំមុខ​មុន​លើ​ក្រុម​ទីម័រខាងកើត ក្នុង​តង់​ទី​មួយ​ដោយ​ការ​តែត​របស់​ខ្សែ​ការពារ ឈឿង​ វិស៊ីនុ។ ប៉ុន្តែ តង់​ទីពីរ ទីម័រខាងកើត អាច​ស្វែងរក​គ្រាប់​តាម​ស្មើ​វិញ​នៅ​នាទី​៥៨៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;