Real Madrid រក​ឃើញ​អ្នក​ពាក់​លេខ​១០ ជំនួស James ផ្លូវ​ការ​ហើយ​!

  • 2017-09-07 02:05:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Real Madrid បាន​បង្ហាញ​លេខ​លើ​អាវ​សម្រាប់​កីឡាករ​នីមួយៗ ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​រដូវ​កាល​ថ្មី ២០១៧-១៨ កាល​ពី​ពេល​ថ្មីៗ​នេះ ស្រប​ពេល​ដែល​លេខ​១០ របស់ James Rodriguez ដែល​បាន​ចាកចេញ​ទៅ Bayern Munich ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង នឹង​ត្រូវ​ពាក់​ជំនួស​ដោយ​ខ្សែ​បម្រើ Luka Modric ។

Jesus Vallejo នឹង​ពាក់​លេខ​៣ របស់​ Pepe ដែល​បាន​ផ្ទេរ​ទៅ​កាន់ Besitas ខណៈ​កីឡាករ​ថ្មីៗ​ជាច្រើន​ទៀត ដូច​ជា Theo Hernadez នឹង​ពាក់​លេខ​១៥, Maroc Llorente ពាក់​លេខ​១៨, Borja Mayoral ពាក់​លេខ​២១ និង Dani Ceballos ពាក់​លេខ​២៤ ។

សូម​បញ្ជាក់​ថា Modric បាន​ផ្លាស់ប្ដូរ​ពី​ពាក់​លេខ​១៩ មក​លេខ​១០។ ក្រៅ​ពី​កីឡាករ​ខាងលើ មិនមាន​ការ​ផ្លាស់ប្ដូរ​លេខ​នោះ​ទេ៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;