តារា​ចម្រៀង​ល្បីៗ នៅ​ហង្សមាស គ្រង​តំណែង​តួឯក​ក្នុងខ្សែ​ភាពយន្ត​ថ្មី

  • 2017-09-07 06:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង ៤រូប​នៅ​ផលិតកម្ម​រស្មី​ហង្សមាស នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ខ្សែ​ភាពយន្ត​ភាគថ្មី ដោយគ្រង​តំណែង​ជា​តួឯក​ជាមួយគ្នា​ក្នុងពេល​ឆាប់ៗ​នេះ។ តារា​ទាំង៤រូប​នោះ​រួមមាន លោក នី រតនា លោក ធែល ថៃ កញ្ញា សួស វីហ្សា និង កញ្ញា វី ឌីណែត។ នេះ​បើតាម​ការ​បញ្ជាក់​ពី​តារា​ចម្រៀង គឺ​លោក នី រតនា។

លោក នីរតនា
ទោះជា​យ៉ាងណា លោក នី រតនា មិនបាន​ទម្លាយ​ទេ​ថា តើរឿង​ភាគថ្មី​របស់​ផលិតកម្ម​រស្មី​ហង្សមាស​នោះ មាន​ចំណងជើង​អ្វីឡើយ ដោយ​គ្រាន់តែ​បញ្ជាក់​ថា រឿងថ្មី​នេះ ជា​ប្រភេទ​រឿង​បែប​សម័យ ស្នេហា​អូនបង ហើយអ្វី​គ្រប់យ៉ាង នឹង​បង្ហាញជូន​សាធារណជន នៅ​ថ្ងៃធ្វើ​​ពិធី​ពាលី នា​ពាក់​កណ្តាលខែ​កញ្ញា​នេះ។

តារា​ចម្រៀង​មកពី​ខេត្ត​កំពង់ធំ​រូបនេះ មិនទាន់​ជឿជាក់​ថា អាច​សម្តែង​បាន ឬ​យ៉ាងណា​នោះទេ គឺ​រង់ចាំ​នៅ​ពេល​ថត​ទើបដឹង៕

កញ្ញា វី ឌីណែត
កញ្ញា សួស វីហ្សា
លោក ថែល ថៃ

ប្រភព៖ Sabay News អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី
;